ភ្នំពេញ: រថយន្តបែនដឹកថ្មគ្រោះមួយគ្រឿង បានធ្លាប់ផ្លូវក្រឡាប់ផ្ងារជើង ច្រងាងចាក់គ្រោះចោលតែមិនបង្កឲ្យរងរបួសដល់មនុស្សនោះទេ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចហួសផ្លូវរទះភ្លើងប្រហែល១០០ម៉ែត្រ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិកិត្ខប្បញ្ញោសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកថ្មគ្រោះ ពណ៍ស្លៃ ពាក់ស្លាកលេខខេមរះភូមិន្ធ3.5352 ធ្វើដំណើរតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរ៉េចង្កូតទៅខាងស្តាំ បណ្តាលឲ្យធ្លាក់ផ្លូវក្រឡាប់ចាក់គ្រោះចោល តែសំណាងមិនបង្កឲ្យរបួសដល់មនុស្ស។
បើតាមសំដីតៃកុងរថយន្ត បានឲ្យដឹងថា មូលហេតុនៃការរថយន្តធ្លាក់ផ្លូវនេះ ដោយសារតែរថយន្តគាំងចង្កូតទើបបណ្តាលឲ្យបែបនេះ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុដោយសារតែមិនមានគ្រោះថ្នាក់ដល់អ្នកដដៃ ទើបសមត្ថកិច្ចប្រគល់ឲ្យម្ចាស់យកទៅជុសជុលខ្លួនឯង៕



មតិយោបល់