ភ្នំពេញៈ អគ្គិសនីកម្ពុជា ជូនដំណឹងនៅមុននេះ បានឲ្យដឹងថា ពលរដ្ឋនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន នឹងអាចមានភ្លើងប្រើប្រាស់ឡើងវិញ នៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦។
អគ្គិសនីកម្ពុជា បានឲ្យដឹងយ៉ាងដូច្នេះថា “អគ្គិសនីកម្ពុជា មានកិត្តិយស សូមទូលថ្វាយ និងជម្រាបជូនសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបថា៖ នៅថ្ងៃទី14 ខែ ឧសភា ឆ្នាំ2016 វេលាម៉ោង14:10នាទី មានករណីដាច់ចរន្តអអគ្គិសនី នៅបន្ទប់ភ្លើងលេខP251 ដែលស្ថិតនៅ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មូលហេតុដោយសារខូចត្រង់ស្វូរ។”
ដោយឡែក នៅខណ្ឌចំការមន នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង២៖០៥នាទី មានករណីដាច់ចរន្តនៅបន្ទប់ភ្លើងលេខ១៩៨-F៤ (មុខហាងម្លប់ស្វាយ៩៩) ដែលស្ថិតលើផ្លូវ១៧៣ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មូលហេតុ ដោយសារឆ្លងចរន្តអគ្គិសនីធ្វើឲ្យឆេះដាច់ខ្សែបណ្តាញតង់ស្យុងទាប(LV)។
ករណីដាច់ចរន្តអគ្គិសនីនេះដែរ អគ្គិសនីកម្ពុជា បានបញ្ជូនក្រុមការងារបច្ចេកទេសទៅត្រួតពិនិត្យ និងធ្វើការជួសជុលដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង៥៖០០នាទី ល្ងាចនេះ៕
មតិយោបល់