ព័ត៌មានជាតិ

កីឡាករកំពុងឡើងជើងម្នាក់របស់ Villareal ក្លាយជាគោលដៅសម្រាប់ជំនួស Mane នៅLiverpool

បរទេស៖ កីឡាករអន្តរជាតិសញ្ជាតិហូឡង់ Arnaut Danjuma ដែលបច្ចុប្បន្នជាតារាឆ្នើមរបស់ក្លឹប Villareal ក្រោយបានបង្ហាញខ្លួនរដូវកាលដំបូងឲ្យក្លឹបនោះពេលនេះកំពុងក្លាយទៅជាគោលដៅសម្រាប់ជំនួសតំណែងរបស់ Sadio Mane នារដូវក្តៅ។

ចាប់តាំងតែពីឆ្នាំទៅមក Danjuma បានផ្ទេរមកចូលរួមជាមួយនឹងក្លឹប Villareal ពីក្លឹបអង់គ្លេស Bournemouth ហើយជាលទ្ធផលគាត់អាចស៊ុតបាន១៣គ្រាប់ក្នុងការបង្ហាញខ្លួន២៨លើកឲ្យ Villareal នៅ La Liga ព្រមទាំង Champions League។

កីឡាករវ័យ២៥ឆ្នាំរូបនេះបានបង្ហាញទំរង់លេងយ៉ាងល្អនៅក្នុងការប្រកួតនៅទឹកដី Anfield កាលពីពេលថ្មីៗនេះហើយត្រូវបាន Goal និង Spox អះអាងថាបានក្លាយទៅជាកីឡាករគោលដៅសម្រាប់ជំនួសតំណែងរបស់ Mane ដែលអាចចាកចេញពី Liverpool នៅឆ្នាំ២០២៣ខាងមុខនេះហើយ៕

មតិយោបល់