ភ្នំពេញៈ យោងតាមផេកផ្លូវការ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នាពេលខាងមុខនេះ គ្រប់ម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់កាត់ឈ្មោះកម្មសិទ្ធិ នឹងត្រូវផាកពិន័យ ហើយនឹងត្រូវបញ្ជូនទៅកាន់តុលាការ បើមិនទាន់កាត់ឈ្មោះ ។ នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ក្នុងពិធីបើកវគ្គបំប៉នស្ដីពីបច្ចេកទេសត្រួតពិនិត្យរឹតបន្តឹងការបើកបរក្នុងស្ថានភាពស្រវឹង ការបើកបរល្មើសល្បឿនកំណត់ និងប្រព័ន្ធកត់ត្រាបទល្មើសចរាចរណ៍ ។
លោក បានបន្តឡើងផងដែរថា នាពេលខាងមុខនេះ ការផាកពិន័យបទល្មើសចរាចរណ៍ គឺទៅតាមស្លាកលេខយានយន្ត ហើយវិក្ក័យបត្រ នឹងផ្ញើទៅអាស័យដ្ឋានតាមស្លាកលេខយានយន្ត។ ក្នុងនោះដែរ រាល់ម្ចាស់យានយន្ត ដែលមិនទាន់កាត់ឈ្មោះ ត្រូវយកលិខិត ទិញ-លក់ ពេលមកទទួលការផាកពិន័យ ហើយតម្រូវកាត់ឈ្មោះម្ចាស់យានយន្ត បើមិនដូច្នោះទេនឹងត្រូវមានការផាកពិន័យ ឬត្រូវបញ្ជូនទៅតុលាការ លើការមិនកាត់ឈ្មោះនៅពេលមានច្បាប់អនុម័តពីអន្តរក្រសួង ៕

មតិយោបល់