បុរសម្នាក់វ័យ ៥០ ឆ្នាំ ម្នាក់ដែលរស់នៅ រដ្ឋ Utah សហរដ្ឋអាមេរិក ដោយបច្ចុប្បន្នកំពុងប្រឈមមុខដោយចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈ ។ទោះបីជាគាត់បានប្រាប់ថា ទំនាក់ទំនងផ្លូវភេទជាមួយនឹងស្ត្រីនោះគឺដើម្បីជួយសង្គ្រោះជីវិតនាង។
អ្នកនាំពាក្យពន្ធនាគារកែប្រែនាទីក្រុង វ៉ាស៊ីនតោន ក្នុងរដ្ឋ Utah បាននិយាយថា William Kelly គឺរស់នៅទីក្រុង St. George ដោយកំពុងតែទទួលបានការការពារ ជាមួយនឹងប្រាក់ធានាឲ្យនៅក្រៅឃុំ ដោយទំហំទឹកប្រាក់ $ 25,000 ។
របាយការណ៍របស់ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា Kelly បានផ្តល់សក្ខីកម្មថាគាត់បានឃើញស្ត្រីអ្នកជិតខាងម្នាក់ ដួលសន្លប់នៅរានហាល ដូច្នេះគាត់ក៏បីនាងចូលទៅក្នុងផ្ទះ និងបានអីៗជាមួយនឹងនាងដើម្បីផ្តល់កម្តៅ។
តាមរយៈការស៊ើបអង្កេតនិងភស្តុតាងដែលទទួលបាននោះយើងជឿថាពាក្យ Kelly ដែលនិយាយនោះវាជារឿងមិនពិត នេះជាសម្តីដែលប៉ូលិលបានប្រាប់ដល់ សារព័ត៌មាន។
បើយោងទៅតាមប្រភពព័ត៌មាន Salt Lake Tribune ប៉ូលិសបានទទួលការហៅទូរស័ព្ទ សង្គ្រោះបន្ទាន់ ដែលរាយការណ៍ពីហេតុការណ៍ខាងលើ។
ក្មេងស្រីដែលជាជនរងគ្រោះវ័យ ២៩ ឆ្នាំរូបនេះ ត្រូវបានគេសង្ស័យថា នាងត្រូវបាន Kelly រំលោភខណៈដែលនាងសន្លប់ឥតដឹងខ្លួន ដោយគេឃើញស្នាមជាំនៅលើភ្លៅទាំងសងខាង ។តែទោះជាយ៉ាងណាស្នាមនោះត្រូវបានគេលាងជម្រះ ដែលធ្វើឲ្យអាជ្ញាធរផ្នែកសុខភាព ពិបាកនឹងបើកការស៊ើបអង្កេត។ រឿងរ៉ាវនេះ បុរសវ័យ ៥០ ឆ្នាំនេះ នឹងត្រូវរំពឹងថា នឹងកាត់ក្តី នៅថ្ងៃទី១៧ខែមិថុនា ខាងមុខនេះ៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/1371008689432_zps5dba5535.jpg
មតិយោបល់