កោះកុងៈ យោងតាមអគ្គិសនីកម្ពុជា បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការដាក់ខ្សែកាបអគ្គិសនី កប់ក្រោមបាតសមុទ្រទៅកោះស្តេច ខេត្តកោះកុងរួចមក នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ អគ្គិសនីកម្ពុជា (EDC) បានតភ្ជាប់ប្រភពអគ្គិសនីពីបណ្តាញជាតិ ឲ្យប្រព័ន្ធចែកចាយជូនប្រជាពលរដ្ឋនៅកោះស្តេច ប្រើប្រាស់ដោយមានតម្លៃថោកជាងតម្លៃអគ្គិសនី ផ្គត់ផ្គង់ដោយក្រុមហ៊ុនឯកជនកន្លងមក។
ថ្លៃអគ្គិសនី នឹងបញ្ចុះពីតម្លៃ ២,០៥០រៀល/គីឡូវ៉ាត់ម៉ោង មកត្រឹម ១,០០០ រៀល។ ហើយនៅក្នុងពេលឆាប់ៗខាងមុខទៀត តម្លៃនេះនឹងធ្លាក់ចុះមកត្រឹម ៧៩០រៀល/គីឡូវ៉ាត់ម៉ោង បូកនឹងការអនុគ្រោះ២ទៀតគឺ ៦១០រៀល សម្រាប់អ្នកប្រើមិនលើស៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ និង៤៨០រៀលសម្រាប់អ្នកប្រើមិនលើស១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ៕



មតិយោបល់