ក្រចេះ:ជនសង្ស័យ ពាក់ព័ន្ធនឹងបទល្មើស ប៉ុនប៉ងរំលោភសេពសន្ថវៈ នៅថ្ងៃទី១៣ កន្លងទៅ នៅក្នុងឃុំសំបុក ស្រុកចិត្របុរី ស្នងការដ្ឋានគរបាលខេត្ត ធ្វើការឃាត់ខ្លូន នាថ្ងៃី១៤ ឧសាភា ២០១៦ នេះ។
មន្ត្រីមានសមត្ថកិច្ច បានឱ្យ Post News ដឹងថា ជនរងគ្រោះ ដេកនៅក្នុងផ្ទះម្តាយក្មេក ក្បែរប្តីរបស់នាង ឈ្មោះ តុប សំអូន និងជនរងគ្រោះ ជាប្រពន្ធឈ្មោះ តូន សោភ័ណ្ឌ អាយុ ១៨ឆ្នាំ កាលពីថ្ងៃកើតហេតុ ជនសង្ស័យ ជាបងថ្លៃរបស់ជនរងគ្រោះ ដែលដេកក្បែរនាង ជាមួយម្តាយក្មេក បានទៅលួចដោះខោអាវ។ ប៉ុន្តែនាងភ្ញាក់ ក្រោយមកជនសង្ស័យ បានគេចឡើងទៅដេកលើអង្រឹងវិញ លុះប៉ុន្មាន ១៥នាទីក្រោយ ក៏ព្យាយាម កេសនាង ២ដងទៀត រហូតនាងទៅប្រាប់ប្តីនាង ដែលដេកក្រោម រួចហើយ ក៏ប្តឹងមកសមត្ថកិច្ចប៉ុស្ត៏ ឃុំសំបុក។
បច្ចុប្បន្ននេះ សមត្ថកិច្ច កំពុងរៀបចំសំណុំរឿង បព្ជាូនទៅកាន់ សាលាដំបូងខេត្តក្រចេះ នៅថ្ងៃ១៥ ស្អែកនេះ៕
មតិយោបល់