ព័ត៌មានជាតិ

នាយកសាលាម្នាក់ ត្រូវចោរគាស់បង្អួចចូលលួចឥវ៉ាន់…

ភ្នំពេញ: កាលពីវេលាម៉ោង ១១ និង ៣០នាទីព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចគាស់បង្អួចឈើបន្ទប់ ដាក់ឥវ៉ាន់លួចម៉ូទ័រកាត់ដែក០១គ្រឿង និងប៉ុស្តិ៍ផ្សារដែក០១គ្រឿង ដែលបានប្រព្រឹត្តិកាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងរោងជាងសាលា។

ជនរងគ្រោះឈ្មោះ វ៉ាន ពុទ្ធី ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នាយកសាលា ស្នាក់នៅផ្ទះលេខ២៦J ភូមិព្រែកពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ជនល្មើសឈ្មោះ ឡេង ថាវី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ស្នាក់នៅភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ដែលជាអ្នកផ្សំគំនិតជាមួយឈ្មោះ សុខ ចាន់។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចាក់ សោទ្វារបន្ទប់រោងជាងក្នុងសាលា នៅចំណុចកើតហេតុខាងលើ ដើម្បីទុកសម្ភារ។ រហូតដល់ម៉ោង ០៣ និង៣០នាទីរសៀលថ្ងៃទី ១២ ខែមិនា ឆ្នាំ២០១៩ រួចដើរមកមើលបន្ទប់រោងជាង ស្រាប់តែឃើញស្នាមគាស់បង្អួចឈើបន្ទប់ ក៏ចូលទៅមើលទើបដឹងថា បាត់ម៉ូទ័រកាត់ដែក០១គ្រឿង និងប៉ុស្តិ៍ផ្សារដែក០១គ្រឿង ក៏មកដាក់ពាក្យបណ្តឹង នៅទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ១។

លុះមកដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ០០នាទីព្រឹក ក្រុមកម្លាំងជំនាញធ្វើការជា្រវស្រាវរកឃើញ និងឃាត់ខ្លួនជនសង្ស័យមកសួរនាំដំណើរដើមទង។

ក្រោយពីធ្វើការសាកសួររួច ជនសង្ស័យបានសារភាពថា ឈ្មោះ សុខ ចាន់ ជាអ្នកលួចសម្ភារ:ខាងលើ មកជួបខ្លួន រួចយកទៅលក់ឲ្យគេនៅម្តុំទួលទំពូងបានលុយ ៧០ដុល្លារ ចែកគ្នាស៊ីចាយអស់។

ជនសង្ស័យ ត្រូវសមត្ថកិច្ចឲ្យនាំទៅកាន់ទីតាំងលក់ ដើម្បីយកវត្ថុតាងខាងលើមកវិញ ហើយកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

មតិយោបល់