ព័ត៌មានជាតិ

ជួយស៊ែរ! រកសាច់ញាតិគាត់ផង..

​ព្រះសីហនុ: ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជូនដំណឹងថា មានជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន២នាក់ បច្ចុប្បន្នកំពុងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ពុំទាន់មានសាច់ញាតិមកមើលឡើយ ក្នុងនោះមានម្នាក់ជាជនជាតិខ្មែរ រងរបួសធ្ងន់ធ្ងរសន្លប់ បាត់បង់ស្មារតី ត្រូវរថយន្តសង្គ្រោះមណ្ឌលសុខភាពវាលរេញ ដឹកមកមន្ទីរពេទ្យខេត្ត កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ និងម្នាក់ទៀតជាជនជាតិចិន ត្រូវបានខាងរថយន្តគ្លីនិកចាក់អង្រែដឹកយកមកដាក់នៅមន្ទីរពេទ្យបង្អែកខេត្តកាលពីម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែមករាឆ្នាំ។
ដំណឹងនេះ ខាងមន្ទីរពេទ្យសូមប្រកាសរកសាច់ញាតិរបស់ជនរងគ្រោះទាំង២នាក់៕

មតិយោបល់