ព័ត៌មានជាតិ

Update : ឆ្លងចរន្តអគ្គិសនីឆេះម៉ាសីុនខ្យល់ក្នុងរោងចក្រប្រាយស្កាយផ្អើលសមត្ថកិច្ចនិងរថយន្តពន្លត់ពន្លត់អគ្គីភ័យ

ភ្នំពេញ:​ ភ្នាក់ងារPost Newsបានឲ្យដឹងថា មានករណីអគ្គីភ័យបានឆាបឆេះម៉ាសីុនបាញ់ខ្យល់នៅក្នុងរោងចក្រយីហោប្រាយស្កាយបណ្តាលឲ្យកម្មករត់ជាន់ជើងគ្នា និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍​ បង្កឲ្យមានការភ្ញាក់ផ្អើកកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី៣០ ​ខែមីនា​ ឆ្នាំ២០១៧​ តាមបណ្តោយផ្លូវវេងស្រេង​ ភូមិទួលពង្រ​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុខណ:ម៉ាសីុនកំពុងដំណើរការស្រាប់តែឆ្លងចរន្តភ្លើងបង្កឲ្យផ្ទុះ និងឆេះធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមកម្មករនាំគ្នាភ័យរត់ចេញមកក្រៅយ៉ាងត្រសាច និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍ភ្លាមៗ ។

ក្រោយមកក្រុមសន្តិសុខ និងកម្មករនាំគ្នាយកបំពុងពន្លត់អគ្គីភ័យជាច្រើនមកបាញ់ហើយភ្លើងក៏រលត់ទៅវិញដោយពុំមានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យនោះទេ ។ សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុនៃការឆេះខាងលើនោះបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ៕

//youtu.be/n91MBB-3HPk

មតិយោបល់