ព័ត៌មានជាតិ

សមត្ថកិច្ចសេដ្ឋកិច្ចចុះមកឆែកឆេរពិនិត្យឃ្លាំងលក់ម៉ូតូរំលោភច្បាប់កម្មសិទ្ធិបញ្ញានាំចូលផ្តាច់មុខដោយក្រុមហ៊ុន HGB Group

ភ្នំពេញ: ភ្នាក់ងារPost Newsបានឲ្យដឹងថា កាលពីវេលាម៉ោង៩និង៥៥នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ តំណាងក្រុមហ៊ុន HGB Group រួមសហការជាមួយលោក ខាំ សុផារី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ផេង រ៉ាមី ជាក្រឡាបញ្ជី បានដឹកនាំក្រុមប្រតិបត្តិការចម្រុះបានធ្វើការឆែកឆេរត្រួតពិនិត្យ នៅឃ្លាំងលក់ម៉ូតូលេខ១៩ និង ផ្ទះលេខ៣៥ ផ្លូវ២០២ និង ផ្លូវ២០២ហ្សេត សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានលក់ម៉ូតូប្រភេទធុនធំម៉ាកកាវ៉ាសាគី ( Kawasaki ) ចំនួន៦គ្រឿង ។

កិច្ចប្រតិបត្តិការណ៍ចុះត្រួតពិនិត្យខាងលើតំណាងក្រុម HGB Group បានប្រាប់អោយដឹងថា ខាងក្រុមហ៊ុនទទួលបានសិទ្ធិនាំចូលម៉ូតូប្រភេទម៉ាកកាវ៉ាសាគី ( Kawasaki ) ផ្តាច់មុខនៅខែតុលា ឆ្នាំ២០១៦ និង បានផ្សព្វផ្សាយតាមប្រព័ន្ធសារព័ត៌មានចំនួន៣ដងរួចរាល់ហើយ និង បានអញ្ជើញម្ចាស់ឃ្លាំង និង អាជីវករលក់ម៉ូតូទៅផ្សព្វផ្សាយ និង ចុះហត្ថលេខាទទួលស្គាល់ដឹងឮអំពីកម្មសិទ្ធបញ្ញាដែលក្រុមហ៊ុនអាចនាំចូលតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជាផ្តាច់មុខ ។ ដោយក្រុមការងារក្រុមហ៊ុនបានប្រទះឃើញនៅឃ្លាំងលក់ម៉ូតូលេខ១៩ មានម៉ូតូម៉ាកកាវ៉ាសាគីចំនួន៦គ្រឿង និង បាននាំយកម៉ូតូខាងលើចំនួន២គ្រឿងយកមកទុកនៅផ្ទះលេខ៣៥ សម្រាប់តំឡើងលក់នៅឃ្លាំង ខាងភ្នាក់ងារក្រុមហ៊ុនក៏បានរាយការណ៍ជូនសមត្ថកិច្ចជំនាញខាងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះមកត្រួតពិនិត្យថាតើម៉ូតូទាំង៦គ្រឿងនាំចូលនៅពេលណា ?

ក្រោយពីត្រួតពិនិត្យទៅលើក្រដាសពន្ធនាំចូលម៉ូតូទាំង៦គ្រឿងបានឃើញថា ម៉ូតូម៉ាកកាវ៉ាសាគីទាំងអស់បាននាំចូលតាំងពីខែមេសា ឆ្នាំ២០១៦ មុខក្រុមហ៊ុន HGB Group ទទួលបានសិទ្ធិនាំចូលផ្តាច់មុខ គឺមិនរំលោភលើច្បាប់កម្មសិទ្ធិបញ្ញាទេ ៕

https://youtu.be/BlMggUPovUI

មតិយោបល់