ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ចុះពិនិត្យមជ្ឈមណ្ឌលពន្យា និងប្ដូរប័ណ្ណបើកបរថ្មី នៅផ្សារទំនើបអ៊ីអន ដែលគ្រោងដំណើរការដើមខែក្រោយ

ភ្នំពេញៈ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងាចុះត្រួតពិនិត្យការដ្ឋានសាងសង់មជ្ឈមណ្ឌលពន្យា និងប្ដូរប័ណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន(AEON) ដែលក្រសួងគ្រោងដាក់ឲ្យដំណើរការនៅដើមខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។

ឆ្លើយតបចំពោះសំណើបង្កើតទីតាំងប្ដូរប័ណ្ណបើកបរថ្មីនេះ កន្លងមកផ្សារទំនើបអ៊ីអន បានសម្រេចផ្ដល់ទីតាំងទំហំ៤០ម៉ែត្រការ៉េ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងជាមួយប្រព័ន្ធទិន្នន័យក្រសួងពីចម្ងាយជាលើកដំបូង។

ទីតាំងផ្តល់សេវាសាធារណៈថ្មីនេះ នឹងជួយសម្រួលដល់ការផ្តល់ប័ណ្ណបើកបរកាន់តែលឿន និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំប្រព័ន្ធស័្វយប្រវត្តិកម្មក្នុងការចុះបញ្ជីប័ណ្ណបើកបរ ការចុះបញ្ជីយានយន្ត និងការត្រួតពិនិត្យបច្ចេកទេសយានយន្ត ដើម្បីធ្វើឲ្យប្រសើរឡើងដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ប្រព័ន្ធនេះ នឹងក្លាយទៅជាគន្លឹះដោះស្រាយបញ្ហាក្នុងការជំរុញឲ្យមានតម្លាភាព សន្សំពេលវេលា និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋចំពោះសេវាសាធារណៈ ដែលផ្តល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន៕

1936267_522870834563928_238611851006334596_n 13087677_522870807897264_6775490693343266116_n 13095974_522870861230592_1194179794748489574_n 13177109_522870941230584_4457746907030294763_n 13230081_522870904563921_8865702101387069202_n 13230250_522870847897260_4375220704842961150_n 13239128_522870931230585_4185681031904687382_n 13239870_522870997897245_2317814578213448294_n 13241379_522870977897247_563647183625111481_n 13254046_522870837897261_6477882133674005070_n

មតិយោបល់