ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនិងជាងអ៊ុតសក់ បណ្តាលឲ្យរងការខូចខាតសម្ភារៈអស់៤បន្ទប់

ភ្នំពេញ: នៅវេលាម៉ោង០៣និង២០នាទីទៀបភ្លឺ ថ្ងៃច័ន្ទ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើង នៅចំណុចផ្លូវ១០៣ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ម្ចាស់ទី១-ឈ្មោះ លាន ណយ ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរលក់ដូង ។
ម្ចាស់ទី២-ឈ្មោះ អេង ប៊ុនថេង ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ:លក់ទូរស័ព្ទ ។
ម្ចាស់ទី៣-ឈ្មោះ ឡេង សុធី ភេទស្រី អាយុ ២៩ ឆ្នាំ មុខរបរ ជាងអ៊ុតសក់នឹងធ្វើក្រចក ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

ប្រភេទសំណង់៖ ថ្មប្រក់ស័ង្កសី (ទំហំ ០៤ម៉ែត្រ x ០៨ម៉ែត្រ) ។ ខូចខាតសម្ភារ:៖ ឆេះសម្ភារ:ប្រើប្រាស់អស់ចំនួន០៤បន្ទប់ រួមមានម៉ាស៊ីនលាងម៉ូតូសម្ភារ:សាឡន ទូរស័ព្ទ គ្រឿងបន្លាស់ទូរស័ព្ទ ។

កងកម្លាំងអន្តរាគមន៍ បង្ការ ពន្លត់ អគ្គិភ័យ បាន ប្រើប្រាស់រថយន្តរបស់ការិយាល័យ បង្ការ ពន្លត់អគ្គិភ័យ: ចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់០៦ រថយន្តស្មើនឹង២៤ម៉ែត្រគូប ។ ពន្លត់ចប់: នៅវេលាម៉ោង០៤និង០០នាទីទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់