ព័ត៌មានជាតិ

បុរសម្នាក់ មកលេងផ្ទះបងថ្លៃក្នុងបុរីប៉េងហួត បែរជាចងកស្លាប់ដោយមិនដឹងមូលហេតុ!

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលមូលដ្ឋាន ចុះមកធ្វើការអន្តរាគមន៍ពិនិត្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ៣៧ ក្នុងបុរីប៉េងហួត ផ្លូវលេខ៨ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាសាកសពជនរងគ្រោះខាងលើនេះមានឈ្មោះ រិទ្ធ សំរ៉ុង (ហៅម៉ុង) ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ចំណែកម្ចាស់ជាបងថ្លៃមានឈ្មោះ ស្រ៊ឹង វណ្ណឌី ស្នាក់នៅចំណុចកើតហេតុខាងលើ។

បន្ទាប់ពីហេតុការណ៍នេះបានកើតឡើងសមត្ថកិច្ចនគរបាជំនាញក្រុង សហការជាមួយនិងនគរបាលមូលដ្ឋាន ចុះមកធ្វើការត្រួតពិនិត្យដល់កន្លែងកើតហេតុបានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើនេះពិតជាស្លាប់ដោយការធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន ហើយបច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់