ព័ត៌មានបច្ចេកវិទ្យា

មុខងារ True Tone Displays ដ៏ពេញនិយម នឹងមាននៅលើ iPhone ជំនាន់ក្រោយ

យោងតាមប្រភពសារព័ត៌មាន Barclays រាយការណ៍នៅលើវែបសាយ៍ MacRumors បានឲ្យដឹងថា iPhone ជំនាន់បន្ទាប់ដែលក្រុមហ៊ុន Apple ត្រៀមបញ្ចេញមក នឹងមានបំពាក់នូវមុខងារ True Tone displays។ ហើយបច្ចុប្បន្ន មុខងារដ៏ពេញនិយមនេះ មានតែនៅលើ iPad Pro អេក្រង់ ៩.៧ អ៊ីញ មួយម៉ូឌែលប៉ុណ្ណោះ។

True Tone displays នឹងធ្វើការកែប្រែពន្លឺពណ៍នៃផ្ទៃអេក្រង់ ឲ្យបន្ស៊ីគ្នាទៅតាមស្ថានភាពពន្លឺខាងក្រៅ។ ដូច្នេះហើយ មិនថាលោកអ្នកស្ថិតនៅក្នុងបន្ទប់ ដែលមានពន្លឺអំពូលពណ៌លឿង ឬនៅខាងក្រៅក្រោមពន្លឺព្រះអាទិត្យ អេក្រង់ iDevices របស់ប្រិយមិត្ត នឹងកែប្រែពន្លឺទៅតាមស្ថានភាពដោយស្វ័យប្រវត្តិ ធ្វើឲ្យការសម្លឹងចំអេក្រង់ កាន់តែប្រសើរជាងមុន។

មុខងារ True Tone មានលក្ខណៈស្រដៀងគ្នាទៅនិង Night Shift ខ្លះៗដែរ គ្រាន់តែ Night Shift រចនាឡើងដើម្បីកាត់បន្ថយកម្រិតពន្លឺពណ៌ខៀវ​បង្កលក្ខណៈងាយស្រួល ក្នុងការសម្លឹងមើលអេក្រង់អំឡុងពេលរាត្រី តែមិនអាចជួយសម្រួលបានពេញ ២៤ ម៉ោងដូច True Tone នោះឡើយ។

សារព័ត៌មាន Barclays បានថ្លែងថា មុខងារ True Tone នឹងបង្ហាញខ្លួននៅលើ iPhone ចំនួន ៣ សេរ៊ី សម្តៅទៅលើ iPhone 7s, 7s+ និង iPhone 8៕

ប្រភព៖ theverge.com

មតិយោបល់