ព្រះវិហារៈ លោកអធិការរងស្រុកជាំក្សាន្ត បានប្រាប់Post Newsថា មានហេតុការណ៍គួរឲ្យរន្ធត់មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានឡើងភ្នំទៅកាប់ឈើគ្រញូង ជាន់ចំមីន បណ្តាលឲ្យផ្ទុះដាច់ជើងឆ្វេងម្ខាងរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវតំណាក់កាទិត ក្នុងភូមិផ្លូវកាទិត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើនេះមានឈ្មោះ ជីន វង់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិស្វាយ ឃុំរំដោះស្រែ ។ហើយក្រោយពីកើតហេតុហើយនោះ ជនរងគ្រោះខាងលើត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ៕




មតិយោបល់