ព័ត៌មានជាតិ

Update៖ ជនសង្ស័យបន្លំខ្លួនធ្វើជាជាងត GPS លួចរថយន្តស្រីស្អាត ពេលនេះ ឃាត់ខ្លួនបានហើយ

ភ្នំពេញ: ករណីជនសង្ស័យបន្លំធ្វើជាជាងត GPS ដែលបានបន្លំលួចរថយន្តទំនើប នៅផ្ទះជនរងគ្រោះ ភូមិព្រៃជីសាក់ ម្តុំចោមចៅ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីកន្លងទៅ ពេលនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង បានសហការជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនបានហើយ បន្ទាប់ពីជនសង្ស័យ បានយករថយន្តដែលលួចបាន ទៅកែច្នៃនៅយានដ្ឋានជួសជុលរថយន្ត០១កន្លែ។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ១កន្លះរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុច យានដ្ឋានជួសជុលរថយន្ត០១កន្លែង ស្ថិតក្នុងភូមិត្រេពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តការនេះ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួន ម្ចាស់យានដ្ឋាន ឈ្មោះ ស្រេង ម៉េងស្រៀង ភេទប្រុស អាយុ២៧ឆ្នាំ និងចាប់ជនសង្ស័យឈ្មោះ ខន ពន្លក ភេទប្រុស អាយុ ២៦ឆ្នាំ។

វត្ថុតាងដកហូតបាន៖ រថយន្តរបស់ជនរងគ្រោះ ម៉ាក lexus ២០០t គ្មានផ្លាកលេខ។

បច្ចុប្បន្នរឿងក្ដីនេះ សមត្ថកិច្ច បានបញ្ជូនទៅអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ និង កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់