លោក Rechard Browning ជាអ្នកច្នៃបង្កើតថ្មី និងជាសហគ្រិនជនជាតិអង់គ្លេសម្នាក់ អះអាងថា លោកនឹងត្រូវតែផលិតចេញនូវឈុតអាវដែកដែលអាចឱ្យមនុស្សពាក់ហោះបានដូចជាតួអង្គមនុស្សដែកក្នុងខ្សែភាព យន្ត Iron Man ដោយដៃលោកផ្ទាល់។

ការអះអាងរបស់វិស្វកររូបនេះ មិនមែនធ្វើឡើងត្រឹមតែពាក្យសម្តី ឬជាក្តីស្រមៃនោះទេ ពោល គឺគាត់អាចផលិតបានរួចទៅហើយនូវអាវហោះ Iron Man សម្រាប់បំពាក់សាកល្បងលើខ្លួនរបស់គាត់ ហើយដែលគាត់ឱ្យឈ្មោះថា Daedalus។
ឋិតក្នុងវ័យ ៣៨ ឆ្នាំ លោក Browning បានកែច្នៃអាវដែកនេះ នៅក្នុងរោងជាងរបស់គាត់មួយកន្លែង ក្នុងទីក្រុង Salisbury ប្រទេសអង់គ្លេស ដោយប្រើពេលជិត ១២ ខែ ហើយលោកបានបង្ហាញពីដំណើរការផលិត និងសមិទ្ធផលដែលកើតចេញពីការខំប្រឹងប្រែងរបស់លោកនៅលើគណនីបណ្តាសង្គមវីដេអូ YouTube មួយឈ្មោះ Gravity។
ទោះយ៉ាងណា អតីតទាហ៊ានជើងទឹកបម្រុងរូបនេះ បានឱ្យដឹងបន្ថែមថា អាវហោះ Daedalus ច្នៃប្រឌិតឡើងដោយប្រើប្រាស់កូនម៉ាស៊ីនយន្តហោះ ហើយវាកំពុងឋិតក្នុងការសាកល្បងនៅឡើយ ប៉ុន្តែ គាត់អះអាងថា វាមានសមត្ថភាពអាចហោះបានក្នុងល្បឿនរាប់រយគីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។
សូមទស្សនាវីដេអូបង្ហាញរបស់លោក Rechard Browning៖
ប្រភពព័ត៌មានៈ inquisitr
មតិយោបល់