ព័ត៌មានជាតិ

ផ្លូវវេងស្រេងស្ទះណាស់លោកអើយ ព្រោះការបើកបរបញ្ច្រាសទិស!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post Newsបានឲ្យដឹងថា មានការកកស្ទះចរាចរណ៏នៅផ្លូវវេងស្រេង ចាប់ពីមុខកាណាឌីយ៉ា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជយ័ រហូតដល់ជិតលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជយ័ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ចាប់ពីម៉ោង៦ និង៣០នាទី ព្រឹក រហូតដល់ម៉ោង៧និង៣០នាទី ព្រឹកថ្ងៃដដែល ទើបអាចដំណើរការចរាចរណ៍ធម្មតាវិញ។

មូលហេតុដែលបង្កឲ្យមានការកកស្ទះចរាចរណ៏នេះ គឺបណ្តាលមកពីបងប្អូនមួយចំនួន បើកបរមិនគោរពច្បាប់ចរាចរណ៏ ទាំងរថយន្ត រម៉កកង់បី និងម៉ូតូបានបើកបញ្ច្រាសទិស មិនគោរពច្បាប់ចរាចរណ៍ ម្យ៉ាងវិញទៀត គឺដោយសារតែរថយន្តធំៗ ជាច្រើនគ្រឿងបានបើកចូលក្រុងទាំងព្រឹក ដោយឡែកគេពុំឃើញមានសមត្ថកិច្ចណាម្នាក់មកជួយសម្រួលធ្វើចរាចរណ៍នោះទេ៕

https://youtu.be/x-vyPRfWul4

មតិយោបល់