ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបល្បែងជល់មាន់មួយកន្លែងបានតែម៉ូតូ៣គ្រឿងនិងសម្ភារៈនៅក្រុងតាខ្មៅ

កណ្តាល: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា​​ ទីតាំងជុលមាន់លួចលាក់មួយកន្លែង ត្រូវបានកម្លាំងនគរបាលចុះបង្ក្រាប ដកហូតម៉ូតូចំនួន៣គ្រឿង រួមទាំងសម្ភារ:មួយចំនួនទៀតផងដែរ។ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងថ្ងៃត្រង់ទី១១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅក្នុងចម្ការស្វាយ ភូមិស្វាយរលំ៥សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ករណីបង្ក្រាបនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងម៉ូតូអ្នកញៀនល្បែងចំនួន៣គ្រឿងរួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ប្រភព ដដែលបន្តថា ក្រោយពីកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅទទួលបានព័ត៍ខាងលើនេះ ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បានចុះទៅបង្ក្រាបរួចក៏រឹបអូសវត្ថុតាងម៉ូតូចំនួន៣គ្រឿងនិងសម្ភារ:ពាក់ព័ន្ធមួយចំនួនយកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់