ព័ត៌មានជាតិ

Update : តៃកុងបើកបុករះម៉ូតូ០២គ្រឿងបណ្តាលឲ្យស្លាប់២នាក់នៅស្រុកខ្សាច់កណ្តាលត្រូវឃុំខ្លួន

កណ្តាល: ភ្នាក់ងារPost News Mediaប្រចាំខេត្តកណ្តាលបានឲ្យដឹងថា នៅរសៀលថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៧ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនអ្នកបើកបររថយន្តឈ្មោះ ឈិន សុផា ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិព្រៃក្រឡាញ់តូច ឃុំព្រៃស្រលឹត ស្រុកពារាំង ខេត្តព្រៃវែង ។ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០១៧ វេលាម៉ោង ៤និង៣០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទៅកាន់សាលាដំបូងខេត្ត ។ ហើយត្រូវបានលោក ងួន វុទ្ធី ចៅក្រមសីេុបសួរសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនបណ្តោះអាសន្នតាមដីកាលេខ ៩៦៤/១៧ នៅពន្ធនាគារខេត្តកណ្តាលរួចហើយ ដោយចោទពីបទបើកបរមានការធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឲ្យស្លាប់ និងរបួសដល់អ្នកដ៏ទៃ តាមបញ្ញត្តិមាត្រា៨៣ និង៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ៕

មតិយោបល់