Post News Media ព័ត៌មានជាតិ គួរឲ្យរន្ធត់ម...

គួរឲ្យរន្ធត់មែនទែន! សង្ស័យរថយន្តម៉ាកហាយទ្បែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2Y-0996 បុកមនុស្សស្លាប់ និងរបួសធ្ងន់ ២នាក់ ហើយបើករត់ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានេជ័យ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ សង្ស័យរថយន្តម៉ាកហាយទ្បែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2Y-0996 បានបុកម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ នៅកន្លែងកើតហេតុ និងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ទេ។

កើតហេតុនៅវេលាម៉ោង ២ និង ៣៥នាទីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ម្ដុំទល់មុខសាលាចិន ក្នុងភូមិគីទ្បូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានេជ័យ។

ភ្លាមៗផងដែរ មន្ត្រីជំនាញនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការស្រាវជ្រាវ រករថយន្តបង្ក យកមកចាត់ការតាមនិតិវិធីច្បាប់។ ចំណែកសព ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ករណីនេះ គឺរថយន្តបុកហើយរត់ មិនទទួលខុសត្រូវ ហើយបានបន្សល់ទុកស្លាកលេខ នៅទីតាំងកើតហេតុ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕