ព័ត៌មានជាតិ

នាវាធុនធំមួយគ្រឿងនាំភ្ញៀវបរទេសជិត ៤,០០០នាក់ ចូលតាមច្រកកំពង់ផែសមុទ្រខេត្តព្រះសីហនុ

ព្រះសីហនុ ៖ ​នាវា​ធុនធំ​​​មួយ​គ្រឿង​ ​នៅថ្ងៃទី​៥ ខែមេសា ឆ្នាំ ២០១៦ ​​បាន​នាំ​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​​ជិត ៤,០០០​នាក់ ​​ ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ​ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា​រយៈ​ពេលមួយ​​ថ្ងៃ ។

លោក​វរសេនីយ៍​ឯក ស៊ា​ង ឡេង ​ប្រធាន​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ​នាវា​ទេសចរ​បរទេស​ធុន​យក្ស​មួយ​គ្រឿង​មានឈ្មោះ Queen Mary ​សញ្ជាតិ BERMUDA បាន​នាំ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជិត​៤,០០០​នាក់ ​ចូល​ចត​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ​ក្នុងនោះ​ភ្ញៀវទេសចរ​ចំនួន ​២,៣៩៨​នាក់ ស្រី​១,២៦៨​នាក់ មាន​៣៥​សញ្ជាតិ​ផ្សេងគ្នា និង​មាន​នាវិក​សរុប ១,.២៧១​នាក់ ស្រី​២១១​នាក់ មាន ៥៧​សញ្ជាតិ ​បានធ្វើ​ដំណើរ​តាម​នាវា

ទេសចរណ៍​បរទេស Queen Mary មកពី​ប្រទេស​ថៃ ចូល​ចត​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នៅវេលា​ម៉ោង ៧​និង​៤០​នាទី​ព្រឹក ​ក្នុង​ដំណើ​រ​ ទស្សនា​ចរ​នៅក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រយះ​ពេល​មួយថ្ងៃ ​មុននឹង​ធ្វើដំណើ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅកាន់​ប្រទេស​សឹង្ហ បូរី ​ នៅ​វេលា​ម៉ោង ១៩​ល្ងាច​ថ្ងៃ​ដដែល ។
លោក​វរសេនីយឯក ស៊ា​ង ឡេង បាន​បន្តទៀតថា ​នាវា​ទេសចរណ៍ ​ Queen Mary បាន​នាំ​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ចូល​ចត​បោះ​យុទ្ធ​ការ​ក្នុង​លំហរ​សមុទ្រ​ចម្ងាយ​ប្រមាណ ​២​ម៉ា​យ​ពី​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ហើយ​ភ្ញៀវ​ធ្វើដំណើរ​ឡើងគោក​តាម​នាវា​ចម្លង​តូចៗ​ជាច្រើន​គ្រឿង​ផ្សេងទៀត ភ្ញៀវទេសចរ​ដែល​ធ្វើដំណើ​រ​តាម​នាវា ​Queen Mary ភាគច្រើន​ជាម​នុស្ស​ដែល​មាន​វ័យ​ចំណាស់ ។
មន្ត្រី​ប៉ុស្តិ៍​នគរបាល​ច្រកទ្វា​កំពង់ផែ​ អន្តរជាតិ​ខេត្ត​ព្រះសីហនុ ​បានឱ្យដឹងថា ​នៅ​ដើមឆ្នាំ​២០១៦ មាន​នាវា​ទេសចរ​បរទេស​ចូល​ចត បោះ​យុទ្ធ​ការ​នៅ​ខេត្ត​ព្រះសីហនុ ​មានការ​កើនឡើង​ជា​ប​ន្ត​បន្ទាប់ ហើយ​ការ​កើនឡើង​ ដោយសារតែ​ប្រទេស​កម្ពុជា ​មានការ​អភិវឌ្ឍ​រីកចំរើន ​ពិសេស​កម្ពុ​ជា​មាន​សន្តិសុខ សុវត្ថិភាព​ធានា​ក្នុង​ដំណើរ​កំសាន្ត ​របស់​ភ្ញៀវទេសចរ​ជាតិ ​និង​អន្តរជាតិ​មកលេង​កម្សាន្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ម្យ៉ាងទៀត​កត្តាបរិស្ថាន អនាម័យ​ក៏​ជា​ចំណុច​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មកលេង​កម្សាន្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែ​ច្រើនឡើង ​ម្យ៉ាង​ខេត្ត​ព្រះសីហនុ​មានការ​អភិវឌ្ឍ​ន៍​រីក​ចំរើន​ ជា​បន្តបន្ទាប់ សាក សម​ ជា​តារា​រៈនា​ទិសនិរតី ៕

   
    
    
    
    
 

មតិយោបល់