ព័ត៌មានជាតិ

យុវជនម្នាក់តូចចិត្ត និងម្ដាយ សម្រេចចិត្តលោតសម្លាប់ខ្លួននៅស្ពានអាកាស៧ មករា តែមិនបានសម្រេច

​ភ្នំពេញ​ ៖ យុវជន​ម្នា​ក់​ បាន​ប្រើប្រាស់​ថ្នាំញៀន​ ហួស​កម្រិត ​ហើយ​តូចចិត្ត​ជាមួយ​និង​ម្ដាយ មិនដែល​ទិញ​អ្វី​ឲ្យ ​ទិញ​ឲ្យតែ​ប្អូន ​បានសម្រេច​ចិត្ត ​មក​លោត​សំលាប់ខ្លួន ​នៅ​ស្ពាន​អាកាស​ ៧​ មករា តែ​ នបាន​សម្រេច ​ដោយមាន​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​១​ បាន​និយាយ​លួងលោម រួច​ក៏​ចុះ​មក​វិញ​។ 

ករណី​នេះ​បាន​បង្កការ​ភ្ញាក់ផ្អើល​ នេះ ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ស្ពាន​អាកាស​៧​មករា ក្នុង​សង្កាត់​ទឹក​ល្អក​១ ខ​ណ្ឌទួលគោក​។

យុវជន​រូបនេះ​មានឈ្មោះ ​គៀន ស៊ី វី​ថា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់នៅ​ម្ដុំ​សូ​ឡា​២ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ​មិន​ពិតប្រាកដ​។
តាម​ប្រភពព័ត៌មាន​ បានឲ្យដឹង​ថា ​នៅមុន​ពេល​យុវជន​រូបនេះ​ឡើងមក​បំរុង​លោត​សំលាប់​ខ្លួន​នៅ​លើ​ស្ពាន​អាកាស​នេះ​គឺ​យុវជន​រូបនេះ​ បានគេច​ចេញពីផ្ទះ​ចំនួន​១​យប់​មកហើយ​ រួច​ក៏​ដើរ​មក​លើ​ស្ពាន​គោលបំណង​លោត​សំលាប់ខ្លួន​ឲ្យ​ស្លាប់​តែម្ដង​ដោយ​លែង​ចង់​រស់​ទៀតហើយ​។
យោងតាម​ប្រភព​ពី​យុវជន គៀន ស៊ី វី​ថា បាន​ឲ្យដឹង​ថា មូលហេតុ​ដែល​ខ្លួន​ចង់​សម្លាប់ខ្លួន​នេះ​ព្រោះ​ម្ដាយ​របស់​គេ​មិនដែល​ទិញ​អ្វី​ឲ្យ​រូបគេ​ទេ ​ទិញ​ឲ្យ​តែ​ប្អូន​(​ទិញ​ម៉ូតូ​ថ្មីៗ​ឲ្យ​ជិះ​) ហើយ​ថែមទាំង​ហៅ​ប៉ូលិស​ឲ្យ​មក​ចាប់​រូបគេ​ទៀតផង ដូច្នេះ​រូបគេ​មិន​ចង់​រស់​ទៀត​ទេ​។
បច្ចុប្បន្ន​យុវជន​រូបនេះ​ ត្រូវបាន​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​១​ នាំយកមក​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ និង​ធ្វើការ​ទំនាក់ទំនង​ទៅ​អាណាព្យាបាល​មក​ទទួល​ទៅ​លំនៅឋាន​វិញ​៕

   
   

មតិយោបល់