ព័ត៌មានជាតិ

បង្ក្រាបមេខ្លោង ជួញដូរគ្រឿងញៀន ដកហូតបានថ្នាំញៀនជាច្រើនរួមនិងកាំភ្លើង២ដើម ដែលមានគ្រាប់ ជាច្រើនគ្រាប់!

កណ្តាល: នៅវេលាម៉ោង១២និង១០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថខេត្តកណ្តាល និងអាវុធហត្ថ ស្រុកស្អាង ដឹកនាំដោយលោក វរសេនីយត្រី អ៊ូផល្លី បានសហការជាមួយ អាវុធហត្ថ ខេត្តតាកែវ ដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងខេត្តតាកែវ និងមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ បញ្ជាការខេត្តកណ្តាល និងខេត្តតាកែវ បានចុះឆែកឆេរលំនៅដ្ឋានឈ្មោះ អ៊ុច ធីវ ភេទស្រី អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំ រវាង ស្រុកសំរោងខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្សយ័ចំនួន២នាក់៖

១- ឈ្មោះហុង រត្ថា ហៅ(ឌីត) ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិកំពុងស្វាយ ឃុំកំពុងស្វាយ ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។
២- ឈ្មោះ អៀ អ៊ីលិង ភេទស្រីអាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មុខរបរមិនពិតប្រាកដ ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន៖
-គ្រឿងញៀនចំនួន ៣កញ្ចប់ (ធំ២ មធ្យម១) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២ (តូច១ធំ ១)
-អាវុធខ្លីចំនួន២ដើម ម៉ាក K៥៤លេខ ៥៤០០២៦៣៥ ម៉ាកK៥៤ គ្មានលេខ (ឈូសលេខ)
-បង់២ ,គ្រាប់កាំភ្លើង K៥៤ចំនួន ៩គ្រាប់ ,គ្រាប់ឡុកកែឆ្នៃចំនួន ១៤គ្រាប់, គ្រាប់វាំងឌើឡុងចំនួន១៤គ្រាប់ ,ម៉ូតូ១គ្រឿងម៉ាក អ៊ិចស៊ីទ័រ ពណ៌ ក្រហមពាក់ ស្លាកលេខ ភ្នំពេញ 1JT-2458 ប័ណ្ណបើកបរចំនួន១សន្លឹក អត្តសញ្ញាណខ្មែរចំនួន២សន្លឹក បណ្ណសម្គាល់យានយន្ត៥សន្លឹក ដាវចំនួន១ដើម ,ប្រាក់ដុល្លារចំនួន១០០ដុល្លារ ប្រាក់រៀលចំនួន១០ម៉ឺនរៀល និងប្រដាប់ប្រើប្រាស់វិចខ្ចប់មួយចំនួន។

សរុបករណីនេះ ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ស្រី១នាក់។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួននៅអាវុធហត្ថខេត្តកណ្តាលបន្តនិតិវិធី៕

មតិយោបល់