ព័ត៌មានជាតិ

ស្រីស្រស់រូបស្អាតម្នាក់ រងរបួសធ្ងន់ក្រោយតៃកុងបើកបុកចំពីមុខរថយន្តហុីយ៉ាន់ដាយចតចោលពេញទំហឹង

សៀមរាប: លោកអធិការស្រុកពួក បានប្រាប់Post Newsថា កាលពីវេលាម៉ោង ៧ និង ២០ នាទីយប់ នៅថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៏ រថយន្ត បើកបុករថយន្តឈប់ចតលើចិញ្ចើមផ្លូវ ត្រង់ចំណុចលើផ្លូវជាតិលេខ៦ ក្នុងទឹកដីភូមិស្វាយ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប រថយន្តបង្កម៉ាកកាម៉ារីឆ្លាម ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2C-5616 (អ្នកបើកបររត់គេចខ្លួននិងមានប័ណ្ណធានារ៉ាប់រងក្រុមហ៊ុនធានារ៉ាប់រងForte) បើកពីកើតទៅលិច និងមានឌុបជនបរទេស ចំនួន៤នាក់ ដល់ចំណុចខាងលើក៏បានបុករថយន្តម៉ាកហុីយ៉ាន់ដាយ ដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ 3D-2843 ឈប់ចតលើចិញ្ចើមផ្លូវខាងត្បូងតាមទិសដៅពីលិចទៅកើត បណ្តាលឲ្យជនបរទេសរបួសធ្ងន់២នាក់ (ស្រីទាំង២) និងស្រាល២នាក់ មូលហេតុអ្នកបើកបររថយន្តកាម៉ារីបើកបរមិនប្រកាន់ស្ដាំ ។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានធ្វើការវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿងនិងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ឯជនរងគ្រោះបានជួយសង្រ្គោះព្យាបាលជំងឺនៅមន្ទីរពេទ្យអន្តរជាតិរូយ៉ាល់អង្គរ ៕

មតិយោបល់