ព័ត៌មានជាតិ

ស្ត្រីដើររើសអេតចាយម្នាក់ មានជំងឺប្រចាំកាយស្លាប់លើម៉ូតូរ៉ឺម៉កកង់បី យ៉ាងអាណោចអាធ័ម

ភ្នំពេញ: ស្ត្រីដើររើសអេតចាយម្នាក់ មានជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ បានស្លាប់លើម៉ូតូរ៉ឺម៉កកង់បីយ៉ាងអាណោចអាធ័ម បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខសហគន៍ចែកដីថ្មី តាមបណ្តោយផ្លូវលំ ភូមិសំរោងមានជ័យ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ស្ត្រីដែលមានជំងឺប្រចាំកាយស្លាប់លើម៉ូតូរ៉ឺម៉កកង់បីនោះមានឈ្មោះ ចាន់ ថន អាយុ៥៨ឆ្នាំ មានមុខរបរដើររើសអេតចាយ ស្នាក់នៅលើម៉ូតូរ៉ឺម៉កកង់បីកន្លែងកើតហេតុខាងលើ មានកូនប្រុស២នាក់ កូនបងមានឈ្មោះ ម៉ាត់ លី អាយុ៣១ឆ្នាំ មានមុខរបររត់ម៉ូតូរ៉ឺម៉កកង់បី កំពុងជាប់ពន្ធធនាគាចំនួន២ឆ្នាំ ត្រូវចេញមកវិញនៅថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ពីបទទិញម៉ូតូបទស្មើសចោរកាច់កមកលក់ឲ្យ។ ចំណែកឯកូនទី២ មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ហើយបានដើរចោលផ្ទះបាត់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើតាំងពីកូនប្រុសច្បងបានជាប់ពន្ធធនាគានិងកូនប្រុសពៅបានដើរចោលរូបគាត់ទៅបាត់ ដោយបន្សល់ទុកម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿង ហើយជារាងរាល់ថ្ងៃរូបគាត់មិនមានផ្ទះសម្បែងទេ ដោយរូបគាត់សព្វថ្ងៃមានជំងឺរបេងប្រចាំកាយជាច្រើនឆ្នាំមក ហើយជារាងរាល់ថ្ងៃរូបគាត់ប្រកបមុខរបរដើររើសអេតចាយរកមួយថ្ងៃហូបមួយថ្ងៃមិនគ្រប់ផង ដោយស្នាក់នៅលើម៉ូតូរ៉ឺម៉កកង់បីនៅចំណុចកើតហេតុខាងលើជារាងរាល់ថ្ងៃតែម្នាក់ឯង។

បើតាមសម្តីប្អូនថ្លៃស្រីឈ្មោះ ក្រូច សាម៉ឺន អាយុ៣១ឆ្នាំ មានមុខរបរដើររើសអេតចាយ ស្នាក់នៅភូមិកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានដើរទៅកន្លែងស្ត្រីរងគ្រោះដែលត្រូវជាបងថ្លៃដើម្បីរៀបចំចងមុងនៅលើម៉ូតូរ៉ឺម៉កកង់បីឲ្យសម្រាន្តដូចសព្វដង ខណ:ដែលទៅដល់ម៉ូតូរ៉ឺម៉កកង់បី ស្រាប់តែលឺសូសំឡេងដកចង្កាមាន់កឺតៗ បីដងស្រាប់តែដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលបាននាំគ្នាបើកម៉ូតូរ៉ឺម៉កកង់បីដឹកសពស្រ្តីខាងលើមកតម្កល់ទុកនៅវត្តសែនសុខ នៅក្នុងសង្កាត់កើតហេតុដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់