ព័ត៌មានជាតិ

K11 League រកឃើញក្រុមជាប់ចំណាត់ថ្នាក់លេខ១

ភ្នំពេញៈ ការប្រកួតកីឡាបាល់ទាត់ពានវង្វាន់ K11 League ឆ្នាំ២០១៦ បានរកឃើញជើងឯករបស់ខ្លួនហើយ កាលពីល្ងាចថ្ងៃទី១៥ ខែឧសភានេះ បន្ទាប់ពីធ្វើការប្រកួតជម្រុះអស់រយៈពេលជាង៥ខែកន្លងមក។

នៅរសៀលថ្ងៃទី១៥ ខែឧសាភា ឆ្នាំ២០១៦ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតបាល់ទាត់ K11 League ឆ្នាំ២០១៦ នៅក្លឹបK11 ក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រដូវកាលនៃការប្រកួតពានរង្វាន់ K11 League ឆ្នាំ២០១៦នេះ បានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ គឺមានរយៈពេល៥ខែ និង១សប្តាហ៍ ឆ្លងកាត់ការប្រកួត១៤៩លើក ដើម្បីជម្រើសយកជើងឯកចំណាត់ថ្នាក់លេខ១ លេខ២ លេខ៣ និងលេខ៤។

ក្រុមកីឡាបាល់ទាត់៤ក្រុម ក្នុងវគ្គផ្តាច់ព្រាត់នោះ រួមមាន ក្រុម Ov Mal True Brands ទទួលបានចំណាត់ថ្នាក់លេខ១ ក្រុម Khmer Heart FC ទទួលបានចំណាត់ថ្នាក់លេខ២ ក្រុម JOTUN E.P.M ទទួលបានចំណាត់ថ្នាក់លេខ៣ និងក្រុម Suffer FT ទទួលបានចំណាត់ថ្នាក់លេខ៤៕

photo_2016-05-15_20-05-51 photo_2016-05-15_20-05-53 photo_2016-05-15_20-05-58 photo_2016-05-15_20-06-00 photo_2016-05-15_20-06-02

មតិយោបល់