-

ស្ត្រីវ័យ ៦៣ឆ្នាំម្នាក់ ត្រូវរថភ្លើងកិនស្លាប់ភ្លាមៗ នៅខេត្តតាកែវ

តាកែវ: នៅវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ មានករណីរថភ្លើងកិនមនុស្សស្លាប់ ស្ថិតក្នុងភូមិឫស្សីដូច ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ ឆិល រ៉ន អាយុ ៦៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអង្គកែវ ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ (ស្លាប់)។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះបានដើរពីផ្ទះ ទៅដេកលើផ្លូវរថភ្លើង ត្រង់ចំណុចខាងត្បូងផ្លូវឆ្លងចូលវត្តអង្គកែវចម្ងាយ ២៥០ម៉ែត្រ ស្របពេលនោះក៏មានរថភ្លើងមួយគ្រឿងបើកបរមក ពីត្បូងទៅជើងពេលមកដល់កន្លែងកើតហេតុ ក៏បានកិនជនរងគ្រោះខាងលើស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកបររថភ្លើងមិនស្គាល់អត្តសញ្ញាណ បើករថភ្លើងបន្តដំណើរទៅមុខបាត់ទៅ រីឯសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់