ព័ត៌មានជាតិ

រន្ធត់!​ រថយន្តប៉ះម៉ូតូធ្លាក់ចូលទឹក ស្លាប់ម្នាក់ និងរបួសជាច្រើននាក់

កណ្ដាល: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង ២ និង ២៥ នាទីរសៀល ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង ម៉ូតូ នៅលើកំណាត់ផ្លូវជាតិលេខ ២ ចន្លោះគីឡូម៉ែត្រលេខ ២៣ និង ២៤ ភូមិ ប៊ុណ្ណា ឃុំ ព្រះពុទ្ធ ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល ។

ប្រភពបន្តថា រថយន្តម៉ាកហាយឡែនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2-3258 (គេចខ្លួនបាត់) មានអ្នករួមដំណើរ ៦នាក់
១-ឈ្មោះ ស៊ូ សាវ៉េត ភេទប្រុស អាយុ៣៩ឆ្នាំ
២-ឈ្មោះ គង់ សុភាព ភេទស្រី អាយុ២៩ឆ្នាំ
៣-ឈ្មោះ ស៊ូ សុភាពរក្សា ភេទស្រី អាយុ១២ឆ្នាំ
៤-ឈ្មោះ ស៊ូ សារឹទ្ធ ភេទប្រុស អាយុ១ឆ្នាំ អ្នកទាំង៤នាក់ នៅផ្លូវ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ (ចំណែក២នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញណគេចខ្លួនបាត់) បើកបរក្នុងទិសដៅពីភ្នំពេញទៅតាកែវ (ពីជើងទៅត្បូង) របួសស្រាលម៉ូតូមិនទាន់ស្គាល់ម៉ាកបើកបរដោយឈ្មោះ ជួង សំអុល ភេទប្រុស អាយុ៤៦ឆ្នាំ មានអ្នករួមដំណើរម្នាក់ឈ្មោះ វារុន ភេទស្រី អាយុ៥២ឆ្នាំ ត្រូវជាប្ដីប្រពន្ធនិងគ្នា ស្នាក់នៅភូមិក្រាំងស្វាយសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ បើកបរក្នុងទិសដៅពីត្បូងមកជើង (ពីតាកែវមកត្បូង) រងរបួសធ្ងន់ ។

ករណីខាងលើនេះបណ្ដាលឲ្យស្លាប់ម្នាក់ (ប្រុសអ្នកបើកបរម៉ូតូ) ស្រ្តីម្នាក់របួសធ្ងន់អ្នករួមដំណើរម៉ូតូរបួសស្រាល ៦នាក់ខាងរថយន្តស្រី២នាក់ប្រុស៤នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ។

បច្ចុប្បន្នរថយន្តនិងម៉ូតូកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្ន ៕

មតិយោបល់