ព័ត៌មានជាតិ

ប្តីវាយប្រពន្ធប៉ោងមុខដោយសារប្រច័ណ្ឌប្រពន្ធ ខណៈបុរសម្នាក់ទៀតខលមករកប្រពន្ធខ្លួន

ភ្នំពេញ: ភ្នាក់ងារPost News Mediaបានរាយការណ៍មកថា ស្ត្រីម្នាក់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ចោមចៅ បន្ទាប់ពីបុរសជាប្តី វាយធ្វើបាប បណ្តាលឲ្យរងរបួសប៉ោងមុខ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣ និង ៣០ នាទីរសៀល ថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៧ នៅបន្ទប់ជួល ក្នុងភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្រ្តីរងគ្រោះខាងលើមានឈ្មោះហោ ខន អាយុ៣៤ឆ្នាំមុខរបរកម្មការិនីរោងចក្រ ចំណែកបុរសជាប្តីមានឈ្មោះ លឹម សុីម អាយុ៣៤ឆ្នាំ មានមុខរបររត់ម៉ូតូឌុប ស្នាក់នៅជាមួយគ្នានៅផ្ទះជួល ក្នុងភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ អ្នកទាំង២មានស្រុកកំណើតនៅ ភូមិ ត្រពាំងធំ ឃុំ សង្កែ ស្រុក កំពត ខេត្ត កំពត ។

ប្រភពព័ត៌មានពីស្ត្រីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គឺប្រហែលពីរបីថ្ងៃមុន មានបុរសម្នាក់ឈ្មោះ ទី បានខលមកលេខរបស់គាត់ហើយនិយាយថាអូនឯងភ្លេចបងហើយអី យើងធ្លាប់ជួបគ្នានៅកំពង់ស្ពឺ តែស្ត្រីរងគ្រោះនិយាយបដិសេធថាខ្ញុំអត់ស្គាល់ទេ ខ្ញុំមានប្តីមានកូនកូនខ្ញុំធំចង់ប៉ុនម្តាយហើយ ពេលនោះប្តីរបស់គាត់ក៏នៅទីនោះ និងកំពុងស្តាប់ដែរហើយក៏បិតទូរសព្ទវិញទៅលុះថ្ងៃក្រោយមកបុរសនោះបានខលមកលេខគាត់ម្តងទៀតតែពេលនោះប្តីគាត់អ្នកលើកទូរសព្ទ ហើយក៏ត្រូវបុរសនោះនិយាយជាមួយប្តីគាត់ថា ខ្ញុំសុំជួបប្រពន្ធខ្ញុំបន្តិចមក ហើយគាត់និងបុរសនោះនិយាយគ្នាបែបគងសម្តីគ្នា ហើយក៏បានបិទទូរសព្ទវិញទៅ ។ លុះរហូតមកដល់ថ្ងៃកើតហេតុ នៅវេលាម៉ោង ៣ និង ៣០ នាទីរសៀល ថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៧ ស្ត្រីរងគ្រោះកំពុងនៅក្នុងបន្ទប់ជួលខាងលើ ប្តីរបស់គាត់បានជិះម៉ូតូចូលមក ហើយស្ត្រីរងគ្រោះបានសួរថាថ្មើរហ្នឹងទើបមកពីណាប្តី? ពេលនោះប្តីឆ្លើយថាមានមុខហៅអញប្តីដែរ? និយាយរួចក៏ស្រាបតែលោកប្តីក្តាប់ដៃវាយគាត់ឡើងប៉ោងថ្ពាល់ខាងឆ្វេងតែម្តង ។

ក្រោយពេលកើតហេតុនារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ដើម្បីឲ្យនគរបាលហៅប្តីមកអប់រំឈប់ឲ្យប្រព្រឹត្តអំពើដូច្នេះតទៅទៀត ៕

//youtu.be/kWYFvy89XmE

មតិយោបល់