ព័ត៌មានជាតិ

បុរសម្នាក់បើកបរល្បឿនលឿនទាំងភាពស្រវឹង បុកជាមួយម៉ូតូមួយគ្រឿងទៀត ស្លាប់ភ្លាមមួយរំពិច

បាត់ដំបង: ភ្នាក់ងារPost Newsប្រចាំខេត្តបាត់ដំបងបានឲ្យដឹងថា កាលពីវេលាម៉ោង ៨ និង ៣០ នាទីយប់ ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយនៅចំនុចក្រុម ៦ ភូមិ អូរសំរិលលើ ឃុំ អូរសំរិល ស្រុក សំឡូត ខេត្ត បាត់ដំបង ។

ដែលហេតុការណ៍នេះ បង្កឡើងដោយសារឈ្មោះ ផាន ផាក ភេទ ប្រុស អាយុ ១៩ ឆ្នាំ ស្នាក់នៅ ភូមិ អូរំចេកលើ ឃុំ អូរសំរិល ស្រុក សំឡូត ខេត្ត បាត់ដំបង ជនបង្កស្រវឹងស្រាហើយបានបើកបរម៉ូតូ Dream ពណ៌ ខ្មៅ សេរី២០០៥ ពាក់ស្លាកលេខ 1C.2005 បាន បើកបរយ៉ាងលឿនពីទិសខាងកើត មក ទិសខាងលិច បានបុកនឹងម៉ូតូច្រាសទិសគ្នា បើកបរដោយឈ្មោះ សួស ប៊ួន ភេទ ប្រុស អាយុ ៥៩ ឆ្នាំ ជិះម៉ូតូ Dream ចិន (ចាស់) រស់នៅ ភូមិ អូរសំរិលលើ ឃុំ អូរសំរិល ស្រុក សំឡូត ខេត្ត បាត់ដំបង ។

ករណីនេះបណ្តាលឲ្យ ស្លាប់ មនុស្សម្នាក់ មានឈ្មោះ ផាន ផាក និងរបួសធ្ងន់ម្នាក់ មានឈ្មោះ សួស ប៊ួន ក្នុងនោះសមត្ថកិច្ចបានប្រមូលយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាន ៕

មតិយោបល់