ព័ត៌មានជាតិ

បុគ្គលិក​ធនាគារ​អេ​ស៊ី​លី​ដា​ម្នាក់​ ស្រវឹងស្រា​បើកបរ​រថយន្ត​ រេ​ចង្កូត​បុក​រទេះ​ជន​ពិកា​របណ្តាល​ឲ្យ​រង​របួសធ្ងន់​

កោះកុង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស​ម្នាក់​ស្រវឹងស្រា​បាន​បើករថយន្ត​រេ​ចង្កូត​បុក​រទេះ​ជន​ពិការ​ ខណ:​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់​ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលាម៉ោង ៨និង​២០​នាទីយប់​ ថ្ងៃ​ទី​២២​ ខែ​​ឧសភា​ ឆ្នាំ​២០២១​ ​នៅ​ចំណុច​លើ​ស្ពាន​ ក្នុងភូមិ​២​ សង្កាត់​ដងទង់​ ក្រុង​ខេមរភូមិន្ទ​ ។​

​ជន​បង្ក​ឈ្មោះ​ លឹ​ម​ ចាន់​រិ​ទ្ធី​ អាយុ​ ៤៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បុគ្គលិក​អេ​ស៊ី​លី​ដា​ ទីលំនៅ​ភូមិ​១​ សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរភូមិន្ទ​ បើកបរ​រថយន្ត​ម៉ាក​ហា​ឡែ​ន​ឌ័​រ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AR-7754​ ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​ ។​ លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​បុក​ជាមួយ​រទេះ​ជន​ពិការ​តែ​ម្តង​ បណ្តាល​ឲ្យ​ភាគី​រទេះ​រង​បួស​ធ្ងន់​ ចំណែក​អ្នកបើកបរ​រថយន្ត​មិន​មាន​រង​របួស​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ មើ​ត​ ម៉ា​ស្សី​ ភេទ​ប្រុស​ អាយុ ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម​ ជា​ជន​ពិការ​មាន​ទីលំនៅ​ ភូមិ​៤​ សង្កាត់​ដងទង់​ ក្រុង​ខេមរភូមិន្ទ​ រង​របួស​បែកក្បាល​ខាងក្រោយ​ ។​

​មូលហេតុ៖ ​នៃ​គ្រោះថ្នាក់​ខាងលើ​ បណ្តាល​មក​ពី​អ្នកបើកបរ​រថយន្ត​ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ មិន​ប្រកាន់​ស្តាំ​។​

​ បច្ចុប្បន្ន​ រថយន្ត​និង​រទេះ​កម្លាំង​ សមត្ថកិច្ច​ជំនាញ​បាន​យក​មក​រក្សា​ទុក​ន​អធិការដ្ឋាន​​គ​របាល​ក្រុង​រង់ចាំ​ធ្វើកា​ដោះស្រាយ​តាម​នីតិវិធី​ ៕

មតិយោបល់