ព័ត៌មានជាតិ

រថយន្តដឹកប្រេងរបស់ក្រុមហ៊ុនកម្ពុជាតេលា បុកពីក្រោយរថយន្តដឹកកុងទីន័រ ខ្ទេចមុខរថយន្ត

ព្រះសីហនុ: លោកអធិការរងស្រុកព្រៃនប់បានប្រាប់Post Newsថា កាលវេលាម៉ោង ១០ និង ១៧ នាទីព្រឹកថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០១៧ លេីដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៦៣ និង ១៦៤ ស្ថិតក្នុងភូមិ តានៃ ឃុំ ជេីងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងរវាងរថយន្ត ២ គ្រឿង មានទិសដៅធ្វើដំណើរពីខេត្ត ព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ ។

តាមប្រភពដដែលបានបន្តទៀតថា រថយន្តដឺកប្រេងរបស់ក្រុមហ៊ុន កម្ពុជាតេលា ពាក់ស្លាកលេខ ភ្នំពេញ 3C-8524 បានបុកពីក្រោយរថយន្តដឹកកុងទីន័រពាក់ស្លាកលេខ ភ្នំពេញ 3C-5226 បណ្ដាលឲ្យខូចខាតរថយន្តប្រេងមួយកំណាត់មុខ ប៉ុន្តែពុំបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡេីយ ៕

មតិយោបល់