ព័ត៌មានជាតិ

ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននៅស្រុករមាសហែក ឃាត់ខ្លួនបាន៣នាក់ទៀតហើយ

ស្វាយរៀង: កាលពីថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០១៧ កម្លាំងអធិការដ្ឋានស្រុករមាសហែកបានចុះប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន​ នៅចំណុចភូមិ តាត្រាវ​ ឃុំ កំពង់ត្រាច​ ស្រុក រមាសហែក ឃាត់ខ្លួនបានមុខសញ្ញា​ ៣​ នាក់​ ​មានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ ប៉ែន ចាន់រ៉ា ភេទ ប្រុស អាយុ ២៣ ឆ្នាំ នៅភូមិ តាត្រាវ ឃុំ កំពង់ត្រាច
២-ឈ្មោះ ជា សុហួ ភេទ ប្រុស អាយុ ២៤ ឆ្នាំ នៅភូមិឃុំ ជាមួយគ្នា
៣-ឈ្មោះ ប៊ុន ធី ភេទ ប្រុស អាយុ ២៥ ឆ្នាំ នៅភូមិឃុំ ជាមួយគ្នា ។

ក្នុងការបង្ក្រាបសមត្ថកិច្ចដកហូតបានសម្ភារ:បម្រើឲ្យការប្រើប្រាស់គ្រឿងញៀនរួមមាន ដបទឹកសុទ្ធ​ ៣ បំពង់ទឹកកក​ ៣​ ដែកកេះ​ ៥​ និង​ សន្លឹកបៀរ ៥២​ សន្លឹក​ ៕

មតិយោបល់