ព័ត៌មានជាតិ

Update៖ តូចចិត្ត ប្រពន្ធស្តីបន្ទោស និងសុំលែងលះ ចងកផ្តាច់ជីវិត!

ភ្នំពេញៈ បុរសវ័យជាង៥០ឆ្នាំម្នាក់ ខឹងប្រពន្ធស្តីបន្ទោសរឿងអត់រកស៊ីអីគិតតែពីឈឺនិងទារសុំលែងលះ ព្រមទាំងមានជំងឺប្រចាំកាយ ហើយជំពាក់លុយធនាគារ២ពាន់ដុល្លារផង តូចចិត្តគិតអ្វីមិនចេញដាច់ចិត្តធ្វើអត្តឃាតចង.កសម្លាប់ខ្លួនជាប់ប្រម៉េផ្ទះ ត្រូវបានប្អូនស្រីបង្កើតបើកទ្វារឃើញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់លើផ្ទះឈើលេខ២៤៩១ ក្រុមទី២ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះខាងលើមានឈ្មោះ គួយ ជួ អាយុ៥៣ឆ្នាំ មុខរបរ ចុងភៅ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានប្រពន្ធឈ្មោះ សៅ សុខុម អាយុ៤៣ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅជាមួយគ្នានិងមានកូនប្រុសម្នាក់។

ប្រភពព័ត៌មានពីស្ត្រីម្នាក់ឈ្មោះ គួយ ខេង អាយុ៥០ឆ្នាំ មុខរបរ អាជីវករ ស្នាក់នៅម្តុំសាលាបឹងឈូក ខណ្ឌឬស្សីកែវ បានឲ្យដឹងថា នៅមុនពេលកើតហេតុគឺនៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះនិងប្រពន្ធបានឈ្លោះប្រកែកគ្នា ដោយប្រពន្ធបន្តោសប្តីថាគិតតែពីឈឺមិនជួយរកអ្វី(លុយ)ព្រមទាំងឈ្លោះបបួលគ្នាលក់ផ្ទះចែកលុយគ្នាហើយប្រពន្ធបបួលលែងលះព្រមជំពាក់លុយធនាគារចំនួន២០០០ដុល្លាររួមទាំងធ្លាក់ខ្លួនឈឺមានជំងឺប្រចាំកាយទៀតផង។
ដែលកត្តាទាំងនេះហាក់អាចឲ្យគាត់ជាប្អូនស្រីសង្ស័យថាបងរបស់ខ្លួនប្រហែលជាតូចចិត្តនិងរឿងទាំងនេះទើបដាច់ចិត្តចងកសម្លាប់ខ្លួនតែទោះជាយ៉ាងមិនមានអ្នកណាម្នាក់អះអាងបញ្ជាក់ឲ្យដឹថាគាត់សម្លាប់ខ្លួនមកពីរឿងអ្វីឲ្យប្រាកដនោះទេ។

ប្រភពដដែលបន្តថាកន្លងមក ជនរងគ្រោះក៏បានទាស់ទែងពាក្យសម្តីជាមួយប្រពន្ធហើយបានលេបថ្នាំសម្លាប់ខ្លួនម្តងរួចមកហើយ តែត្រូវគេសង្គ្រោះទាន់ពេលហើយនៅថ្ងៃកើតហេតុនេះគាត់បានខលទៅជនរងគ្រោះជាច្រើនដង តែមិនមានអ្នកទទួល ទើបគាត់មានការសង្ស័យក៏ដើររកខាងក្រោមផ្ទះមិនឃើញ ស្រាប់តែគាត់ឡើងមកលើផ្ទះជនរងគ្រោះបើកទ្វារទៅក៏ប្រទះឃើញជនរងគ្រោះជាបងប្រុសចងកស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ ព្រមទាំងពិនិត្យរួចរាល់និងបានសន្និដ្ឋានសពពិតជាចងក បណ្តាលឲ្យស្លាប់ពិតប្រាកដមែន សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/IowiXka_nss

មតិយោបល់