ព័ត៌មានជាតិ

ស្រវឹងស្រាបើករថយន្តរេពេញផ្លូវ ទៅបុកថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត នៅខណ្ឌទួលគោក

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្ត lexusRX350 មួយគ្រឿងក្នុងល្បឿនលឿនគ្រប់គ្រងស្មារតីងោកមួយភាំង ក៏រ៉េចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូង បណ្តាលឲ្យវៀចខូចខាតទ្រង់ទ្រាយដើម ចំនួន២កង់ ចំណែករថយន្តខូចខាតមួយកំណាត់មុខ ខាងឆ្វេងទៅមុខលែងរួច។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ273 កែងនិងផ្លូវលេខ R11 សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាក LexusRX350 ពណ៌ស ពាក់ផ្លាកលេខសៀមរាប 2E-7789 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងជោកជាំ។

យោងតាមប្រភព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគឺពួកគាត់បានឃើញរថយន្តបង្កខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ273 ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនហើយបើករ៉េពេញផ្លូវមកដល់ចំណុចកើតហេតុដោយសារតែអ្នកបើកបរស្រវឹងសង្ស័យងងុយគេង ងោកមួយភាំងក៏រ៉េចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យវៀចខូចខាតទ្រង់ទ្រាយដើម ចំនួន២កង់តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ចំណែករថយន្តបង្កខូចខាតមួយកំណាត់មុខខាងឆ្វេង និងដាច់កាឡេកង់មុខបើកទៅមុខបានប្រហែលជាមួយរយម៉ែត្រក៏ឈប់មិនមុខលែងរួច។

បន្ទាប់ពីកើតហេតុរថយន្ដបង្កត្រូវបានសមត្ថកិច្ចជំនាញមូលដ្ឋាន វាស់វែងប្រគល់ទៅឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងវាស់វែងយកទៅរក្សាទុក បណ្ដោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់