ព័ត៌មានជាតិ

យុវជនបីនាក់រៀបគម្រោងចេញឆក់ក្នុងខណ្ឌសែនសុខ តែត្រូវសមត្ថកិច្ចប្រទះឃើញឃាត់ខ្លួន

ភ្នំពេញ: ភ្នាក់ងារPost Newsបានឲ្យដឹងថា កាលពីម៉ោង ១ និង ៣០ នាទីរសៀល ថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០១៧ នៅចំណុចផ្លូវ ១០១៩ ភូមិ ភ្នំបន្លាស្អិត សង្កាត់ ឃ្មួញ ខណ្ឌ សែនសុខ យុវជន ៣ នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌ សែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីឆក់យ៉ាងសកម្ម និង ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។

ជនសង្ស័យទាំង ៣ នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន ជនសង្ស័យទី១មានឈ្មោះ ស្រេង លាងហេង ហៅ ឆ្វេង អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ រោងចក្រ១ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ ជនសង្ស័យទី២មានឈ្មោះ យ៉ែម សាក់សិទ្ធ ហៅ សាក់ អាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ គោកឃ្លាង សង្កាត់ ភ្នំពេញថ្មីខណ្ឌ សែនសុខ និងជនសង្ស័យទី៣មានឈ្មោះ ម៉ៅ មុន្នី ហៅ នី អាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ រោងចក្រ១ សង្កាត់ ភ្នំពេញថ្មីខណ្ឌ សែនសុខ ។

ប្រភពបន្តទៀតថា មុនឃាត់យុវជនខាងលើ ខណ:ដែលកម្លាំងអន្តរាគមន៍ ខណ្ឌ សហការណ៍ ជាមួយប៉ុស្តិ៍ល្បាតក្នុងមូលដ្ឋាន ស្រាប់តែឃើញមុខសញ្ញាចាស់ជាជនសង្ស័យ កំពុងជិះម៉ូតូមួយគ្រឿងម៉ាក Nex ពណ៌ខ្មៅលាយស សេរី២០១៧ក៏ដេញតាមចាប់ និង យកមកធ្វើការសាកសួរនៅអធិការខណ្ឌ សែនសុខ រួចធ្វើតេស្តទៅលើទឹកនោមទាំង ៣ នាក់ឃើញមានផ្ទុកនូវសារធាតុញៀនទៀតផង ។

ក្រោយពីធ្វើការពិនិត្យទឹកនោមរួច នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៣ បានសារភាពថាពួកខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀន មុនចេញធ្វើសកម្មភាពឆក់ តាមដងផ្លូវសារធារណ:ក្នុងខណ្ឌ សែនសុខ និងបណ្តាខណ្ឌជាប់ព្រំប្រទល់ជិតគ្នា តែមិនទាន់បានឆក់ផងត្រូវសមត្ថកិច្ចប្រទះឃើញ ក៏ឃាត់ខ្លួនបានតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង ៣ នាក់ត្រូវឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ សែនសុខ ៕

មតិយោបល់