ភ្នំពេញ: យោងតាមព័ត៌មានបន្ថែមបន្ទាប់ពីនៅអនុស្ថានីយទី5 (GS5-F5) បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនដែលស្ថិតនៅ ៖
(1)ផ្លូវជាតិលេខ5 ផ្លូវលេខ598 និង ផ្លូវលេខ330 ភូមិទួលគោក និងភូមិទួលសង្កែ សង្កាត់ទួលសង្កែ សង្កាត់ច្រាំងចំរេះ សង្កាត់ស្វាយប៉ាក និងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ
(2)ភូមិទួលសំរោងខាងត្បូង សង្កាត់សំរោង
(3)ផ្លូវហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី
(4)ភូមិត្រពាំងរាំង ភូមិត្រពាំងរាំងថ្មី ភូមិអន្លង់ក្ងាន2 និង 3 សង្កាត់ឃ្មួញ ខណ្ឌសែនសុខ
(5)ភូមិទួលសំពៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
មូលហេតុ ដោយសារមានស័ង្កសីគងលើខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ។
ក្រុមការងារបច្ចេកទេសបានធ្វើការដោះចេញ នឹងភ្ជាប់ចរន្តឲ្យអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង21:20នាទីយប់ ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន ៕
មតិយោបល់