ព័ត៌មានជាតិ

រថយន្ដក្រុង​ធ្លាក់​ជ្រោះ ស្លាប់ និង​របួស​ជាង​៣០​នាក់ នៅ​ចិន

​ប្រភព​ព័ត៌មាន​ក្នុងស្រុក​បានផ្ស​ព្វ ផ្សាយ​ថា មនុស្ស​២០​នាក់​មក​ពី​ក្រុម ហ៊ុន​មួយ​បាន​ជិះ​ក្នុង​រថយន្ដ​ក្រុង​មួយ គ្រឿង ហើយ​បាន​បើក​ធ្លាក់​ជ្រោះ​បណ្ដាល ឱ្យ​ស្លាប់​កាលពី​ថ្ងៃ​ទី​៣ ខែ​មីនា ។​ជាមួយគ្នានេះ ជនរងគ្រោះ​១៣​នាក់ ផ្សេងទៀត​បាន​រងរបួស នៅក្នុង​ហេតុ ការណ៍​គ្រោះថ្នាក់​ដែល​បាន​កើតឡើង​ក្នុង ខេត្ដ Henan តំបន់​ភាគ​កណ្ដាល​នេះ ។ ប្រភព​ស៊ីនហួ​បាន​ដកស្រង់ស​ម្ដី​អាជ្ញាធរ ក្នុង​តំបន់​បញ្ជាក់ថា ការស៊ើបអង្កេត កំពុង​ស្ថិត​ក្រោម​ការ​អនុវត្ដ​ឡើង​ទៅលើ គ្រោះថ្នាក់​នេះ ។​

គ្រោះថ្នាក់​តាម​ផ្លូវគោក ជានិច្ចកាល បង្កបញ្ហា និង​ឧបសគ្គ​ខ្លាំងក្លា​នៅក្នុង ប្រទេស​ចិន ជាពិសេស​គឺ​រថយន្ដក្រុង ដែល​ដឹក​មនុស្ស​កកកុញ និង​ធ្វើ​ដំណើរ ផ្លូវ​វែងឆ្ងាយ ។ ក្រសួង​ដឹកជញ្ជូន​ចិន​បញ្ជាក់ថា គ្រោះ ថ្នាក់​ផ្លូវគោក​ក្នុង​ឆ្នាំ​២០១២​បណ្ដាល​ឱ្យ ស្លាប់​៦០.០០០​នាក់ ថយ​ចុះ​បើ​ប្រៀប ធៀប​ក្នុង​ឆ្នាំ​២០០៣​ដែល​មាន​រហូត​ដល់ ១០៤.០០០​នាក់ ។​ប៉ុន្ដែ​ទោះ​បែបណា ក្នុង​មួយ​ថ្ងៃ គឺ​មាន​គ្រោះថ្នាក់​ជាង​១៥០ លើ​កកើតឡើង ។ ក្រុម​អ្នក​សិក្សា​ស្រាវ ជ្រាវ​ចិន​-​អាមេរិក​បាន​រកឃើញ​ថា ចំនួន​គ្រោះថ្នាក់​កើតឡើង​ទ្វេ​ដង​ពី​របាយ ការណ៍​ប៉ូលិស ។​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤ មនុស្ស ៤៣​នាក់​បាន​បាត់បង់​ជីវិត បន្ទាប់​ពី​រថ យន្ដ​ដឹក​ស៊ីទែន​ប្រេងសាំង​បុក​ជាមួយ​រថ យន្ដ​ក្រុង​នៅ​លើ​ថ្នល់ជាតិ ស្ថិត​នៅ​ភាគ កណ្ដាល​ប្រទេស​ចិន ។ នៅក្នុង​ខែ​សីហា ឆ្នាំ​ដដែល​នោះដែរ រថយន្ដក្រុង​ដឹក​អ្នក ទេសចរណ៍​មួយ​គ្រឿង​បាន​បើក​ធ្លាក់​ជ្រោះ នៅ​តៃប៉ិ បន្ទាប់ពី​បាន​ប៉ះ​ជាមួយ​រថយន្ដ ពីរ​គ្រឿង​ផ្សេង​ទៀត​បណ្ដាលឱ្យ​បាត់បង់ ជីវិត​៤៤​នាក់ និង​រងរបួស​១១​នាក់​៕​
h4

មតិយោបល់