ព័ត៌មានជាតិ

បរាជ័យប្រកួតដំបូងបើករដូវកាល Arteta និយាយថាទំរង់លេងក្រុមដូចជាអត់មានអ្វីប្រែប្រួលឡើយ

 

បរទេស៖ គ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta ត្រូវបានគេមើលឃើញថាបានបង្ហាញអំពីការខកចិត្តខ្លាំងមែនទែនចំពោះទំរង់លេងរបស់ក្រុមកាលពីយប់ថ្ងៃសុក្រម្សិលមិញនេះដែលជាការប្រកួតបើករដូវកាលដំបូងផងនោះ។

លោក Arteta បានសារភាពថាក្រុមរបស់លោកគឺសាកសមនឹងទទួលលទ្ធផលបរាជ័យបែបនេះពិតមែនក្រោយការប្រកួតចាញ់ក្រុម Brentford នៅក្រៅទឹកដីហើយលោកបានបង្ហាញអារម្មណ៍ខកចិត្តយ៉ាងខ្លាំងចំពោះទំរង់លេងពេលបើករដូវកាលថ្មីលើកនេះ។

បរាជ័យក្រោមថ្វៃដៃរបស់ក្រុមថ្មីទើបឡើងពីលីគក្រោមមកក្នុងលទ្ធផល២ទល់នឹង០បានធ្វើឲ្យគ្រូបង្វឹកកីឡាករព្រមទាំងអ្នកគាំទ្រមានការភ្ញាក់ផ្អើលមិននឹកស្មានគ្រប់គ្នាដោយលោក Arteta បានបញ្ជាក់ថាលោកពិតជាខកចិត្តខ្លាំងមែនទែនហើយពួកយើងសាកសមទៅនឹងលទ្ធផលបែបនេះខ្លាំងណាស់៕

មតិយោបល់