ព័ត៌មានជាតិ

ចាងហ្វាង កាសែតសម្លេងចៅកំសត់ បានជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់

បាត់ដំបង:សមត្ថកិច្ចស្រុកកម្រៀងបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៏មួយ បានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទី ល្ងាចថ្ងៃទី១៦ឧសភានេះ ត្រង់ចំណុចភូមិទួលទិល ឃុំតាគ្រី ស្រុកកម្រៀង ខេត្តបាត់ដំបង រវាងរថយន្តសាំយ៉ុងបុក និងម៉ូតូបណ្តាលឲ្យបុរសម្នាក់បាក់ភ្លៅ រងរបួសធ្ងន់ស្លាប់នៅនឹងកន្លែង ចំណែករថយន្តបានបើកបរគេចខ្លួនបាត់ស្រមោល។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កធ្វើឡើងដោយរថយន្តសាំយ៉ុង មិនស្គាល់ស្លាកលេខ បានធ្វើដំណើរច្រាស់ទិសគ្នា ជាមួយនិងម៉ូតូហើយត្រូវបានរថយន្តបង្កបុកចំ ពីមុខតែម្តងបណ្តាលម៉ូតូខ្ទេចខាងមុខរួញ ម្ចាស់រងរបួសធ្ងន់ បាក់ភ្លៅចេញសាច់ជើង មកទាំងសងខាង សន្លប់ស្តូកស្តឹងចំណែករថយន្តបានបើកលឿនទៅមុខមិនឈប់ឡើយ។

សាក្សីដដែលបន្តថា ក្រោយពីត្រួតពិនិត្យលើជនរងគ្រោះ មានជាប់និងខ្លួនកាតវិស៊ីតសម្គាល់ខ្លួនអង្គភាពកាសែតសម្លេងចៅកម្សត់ និងត្រូវជាចាងហ្វាងការផ្សាយមានឈ្មោះ ម៉ឹង កម្សត់ ភេទប្រុស អាយុជាង៤០ឆ្នាំ មិនដឹងរស់នៅទីណាទេ ម៉ូតូជនរងគ្រោះម៉ាកវ៉េវស្ម័គ្រពាក់ស្លាកលេខ1J-1318។

បច្ចុប្បន្នជនរងគ្រោះត្រូវបាន បញ្ជូនទៅកាន់មន្ទីពេទ្យខេត្តបាត់ដំបង ចំណែកម៉ូតូជនរងគ្រោះត្រូវបានប៉ូលិសប៉ុស្តិ៍តាគ្រី យកទៅរក្សាទុកនៅប៉ុស្ត៏៕

photo_2016-05-16_21-37-54 photo_2016-05-16_21-37-52 photo_2016-05-16_21-45-51 photo_2016-05-16_21-37-58

មតិយោបល់