ព័ត៌មានជាតិ

ខ្ចីម៉ូតូជិះទៅយកប្អូនបាត់ស្រមោល ម្ចាស់ម៉ូតូរត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ

ភ្នំពេញ: បុរសម្នាក់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅបន្ទាប់ពីរត់ម៉ូតូឌុបហើយត្រូវបានគេខ្ចីជិះយកទៅបាត់អស់ម៉ូតូមួយគ្រឿង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នាទីថ្ងៃត្រង់ ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៧ ស្ថិតនៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ម៉ូតូដែលបាត់ទៅនោះ ម៉ាកឌ្រីមសេ១២៥ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GF-7545 ។

ម្ចាស់ម៉ូតូដែលត្រូវជនសង្ស័យឆបោកនោះ មានឈ្មោះ សឿង ណាង អាយុ៤០ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិ ត្រពាំងរូង ឃុំ ពីរីមានជ័យ ស្រុក បសេដ្ឋ ខេត្ត កំពង់ស្ពឺ ។

ប្រភព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុនៅវេលាម៉ោង ១១ ថ្ងៃត្រង់ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៧ ជនសង្ស័យបានឲ្យជនរងគ្រោះឌុបពីផ្សារទួលពង្រទៅផ្សារត្រពាំថ្លឹង ក្នុងសង្កាត់ចោមចៅដូចគ្នា ក្នុងតំលៃ៤០០០រៀលលុះមកដល់ផ្សារត្រពាំងថ្លឹងជនសង្ស័យបានឲ្យជនរងគ្រោះជិះចូលច្រកផ្ទះសំណាក់ បីដុល្លារ ជនសង្ស័យក៏សុំខ្ចីម៉ូតូជិះទៅយកប្អូន ហើយជនរងគ្រោះក៏ឲ្យម៉ូតូខ្ចីជិះក្រោយពេលបានម៉ូតូជនសង្ស័យបានជិះគេចខ្លួនបាត់ស្រមោល ដោយចាំបាត់ៗក្រោយពេលកើតហេតុទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីឲ្យជួយអន្តរាគមន៍វែកមុខជនសង្ស័យ ៕

មតិយោបល់