ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បុកយុវជនម្នាក់ស្លាប់បាត់បង់ជីវិត

តាកែវ: នៅវេលាម៉ោង ៩ និង១៥នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិស្ដុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នា។

រថយន្តប្រភេទបែនដឹកដី មិនចាំម៉ាក បើកបុកម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ 1BU-4884 បើកបរដោយឈ្មោះ យ៉ែត យុទ្ធ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ បណ្ដាលស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ រថយន្តបង្ក បានបើករត់គេចទៅបាត់ បន្សល់ទុកវត្ថុតាងម៉ូតូ និងសព ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់