ភ្នំពេញៈ អគ្គិភ័យមួយបានឆាបឆេះផ្ទះអ្នកលក់អេតចាយ អស់ម៉ូតូសេ១២៥ ស៊េរី០១៧មួយគ្រឿង និងសម្ភារៈមួយចំនួន កាលពីវេលម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីម្ចាស់ផ្ទះឈ្មោះ អ៊ុក សម្បូ ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរទិញនិងលក់អេតចាយ បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យឆាបឆេះផ្ទះរបស់គាត់អស់ សល់តែផេះនេះគឺបង្កឡើងដោយឆ្លងប៉ារ៉ែតភ្លើង បង្កជាអណ្តាតភ្លើងលេបត្របាក់ផ្ទះរបស់គាត់អស់ទាំងស្រុង។
ក្នុងនោះដែរក៏មានរថយន្តអន្តរាគមន៍ពន្លត់អគ្គីភយ័របស់ស្នងការនគរបាលរាជនីភ្នំពេញ បានចេញទៅជួយបាញ់ពន្លត់ដើម្បីកុំឲ្យរាលដាលឆ្លងដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរៗ បានរលត់ជាស្ថាពរវិញនៅវេលាម៉ោង៣និង៣០នាទីថ្ងៃដដែល៕
https://youtu.be/tnCHOmO8kXk
មតិយោបល់