ក្លិបបាល់ទាត់តោខៀវ Chelsea និងក្លិប Paris St-Germain គឺកំពុងតស៊ូនិងគ្នា ដើម្បីធ្វើការកុងត្រាលើកីឡាករ Edinson Cavaniប៉ុន្តែ Napoli គឺបានធ្វើការបដិសេធ ក្នុងការទម្លាក់តម្លៃ សម្រាប់ជាតិ Uruguay នោះ។
ក្លិបបារាំងកំពុងធ្វើជាដៃគូប្រកួតជាមួយនឹងពហុកីឡដ្ឋាន Stamford Bridge សម្រាប់ការចុះហត្ថលេខា លើកីឡាករវ័យ ២៦ ឆ្នាំ ដែលជាកំពូលតារាបាល់ទាត់ក្នុងក្របខណ្ឌ Serie A កាលពីរដូវកាលកន្លងទៅ ជាមួយនឹងគ្រាប់បាល់ ២៩ គ្រាប់។
ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ក្លិប PSG ហានឲ្យតម្លៃលើកីឡាកររូបនេះត្រឹមតែ ៤៣ លានផោនតែប៉ុណ្ណោះ។
ប្រភពព័ត៌មានមួយបានឲ្យដឹងថា Jose Mourinho ដែលជាគ្រូបង្វឹកថ្មីនៅ Premier League ហើយក៏ជាគ្រូថ្មី លើដានចាស់តោខៀវបានប្រើវិធីសាស្ត្រ មួយដើម្បីធ្វើយ៉ាងណាទទួលបានការពិភាក្សាកាលពីថ្ងៃ អង្គារកន្លងទៅនេះ ប៉ុន្តែហាក់បីដូចជាមិនពេញចិត្តជាមួយនឹងតមលៃកុងត្រារបស់ Cavani ដែលមានទំហំទឹកប្រាក់ ៥៤ លោនផោន។
ទោះបីជាយ៉ាណាប្រធានជាន់ខ្ពស់ក្លិប លោក Aurelio De Laurentiis គឺបានធ្វើការច្រានចោល និងប្តុរឥរិយាបទ លើការប៉ានតម្លៃនេះ និងក៏ដូចជាអះអាងថា នឹងមិនចូលរួមដេញថ្លៃនៅ Ligue 1 នោះទេ។ប្រធានជាន់ខ្ពស់ក្លិបបាល់ទាត់អ៊ិតាលីរូបនេះបានបន្តថា យើងមិនធ្វើការទទួលការស្នើរសុំពី PSG នោះទេ ដោយសារតែ Napoli គឺជាក្លិបដែលមាន និងមិនតម្រូវឲ្យលក់កីឡាកររបស់ខ្លួននោះឡើយ។
លោកបានបោះសម្តីចុងក្រោយទៀតថា បើសិនជានរណាចង់បានកីឡាករ Cavani ត្រូវបោះទឹកប្រាក់ ៦៣ លានអឺរ៉ូ ពោលគឺមិនតិចជាង ៦៣ លានអឺរ៉ូនោះទេ។
បើមិនដូចអ្វីដែលយើងបាននិយាយនោះទេ យើងនឹងរីករាយណាស់ ទុកកីឡាកររូបនេះ និងកុងត្រារហូតដល់ឆ្នាំ ២០១៧ ។
នៅក្នុងព្រឹត្តិការណ៍ Confederations Cup ប្រទេស Uruguay បានបំបាក់អ៊ីតាលី ។កីឡាករ Cavani បាននិយាយថា ខ្ញុំចង់និយាយជាមួយនឹង ប្រធានជាន់ខ្ពស់ De Laurentiis ក្នុងពេលឆាប់ៗទៅតាមលទ្ធភាព។
កីឡាកររូបនេះបាននិយាយថា ពេលនេះលោកកំពុងមានមោទនៈភាពណាស់នៅជាមួយនឹង Napoli ប្រសិនបើខ្ញុំចាកចេញថ្ងៃណាមួយ ខ្ញុំត្រូវតែចាកចេញដោយលេងឲ្យក្លិបដែលធំ។
គ្រូបង្វឹក Napoli និងជាអតីតគ្រូបង្វឹកតោខៀវលោក Rafa Benitez បានចេញមុខនិយាយម្តងទៀត លោកចង់ឲ្យកីឡាករ Cavani ស្នាក់នៅទីនេះ។
លោក Benitez បានប្រាប់ដល់ Corriere dello Sport “យើងចង់ឲ្យកីឡាករ Cavani លេងឲ្យក្លិប Napoli ជាបន្ត”៕
https://i1272.photobucket.com/albums/y389/domneng/Decore/confederations-confederation-cup-uruguay-edinson-cavani-football_2966148_zpsa86d4156.jpg
មតិយោបល់