ព័ត៌មានជាតិ

នាំអំណោយរបស់សប្បុរសជនចែកជូនដល់គ្រួសារទីទាល់ក្រ៦គ្រួសារ

ភ្នំពេញ: នៅថ្ងៃទី១៥ ខែឧសភា ២០១៦នេះ  តូ សុផល ប្រធានព័ត៌មាន TNN លោក សុខ ស៊ីឌី ភ្នាក់ទូរទស្សន៍ហង្សមាស និង លោក រាជ សារ៉ាត់ ភ្នាក់ងារទូរទស្សន៍លេខ៣ និង Post News លោក តុង សីហា ភ្នាក់ងារ TV3 និង នគរវត្ត និងក្រុមការងារបាននាំយកអំណោយរបស់សប្បុរសជនទៅជូនដល់ដៃស្ត្រីទុរគត ឈ្មោះ សោម សឿន និង ចាស់ជរា៦គ្រួសារផ្សេងទៀតក្នុងស្រុកស្វាយជ្រុំ។

ខាងក្រោមជាបញ្ជីរាយនាមសប្បុរសជនជួយឧបត្ថមដល់ស្រ្តីទុរគត នៅភូមិតាប់ ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង៖

១-លោក គៀងចាន់ តួ ស្នងការរងរាជធានី លោក ជំទាវ ព្រាប សុខា ស្នងការរងរាជធានីភ្នំពេញ អង្ករ៥០ គីឡូក្រាម ត្រីខ១យួរ ទឹកស៊ីអ៊ីវ ១យួរ តង់១ កម្រាល១ និងថវិកា ១០០ ដុល្លារ។
២-លោក ឧត្តមសេនីយ៍ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង ១០ ម៉ឺនរៀល។
៣-សាលាខណ្ឌសែនសុខ អង្ករ៥០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ ក្នុងនោះ លោក ថេង សុថុល អភិបាលរងខណ្ឌ សែនសុខឧបត្ថមថវិកា ១០ម៉ឺនរៀល។
៤-លោក ញាណ នន មេប៉ុស្តិ៍ រដ្ឋបាលសង្កាត់ឃ្មួញ ៣ ជួយឧបត្ថម ស្រ្តី មី ២កេះ ទឹកស៊ីអ៊ីវ ២យួរអំបិល ។ ១០កញ្ចប់ ប៊ីចេង ១ស្បោងធំ ប៊ិច ១៥៩ដើម សៀវភៅ ១៥៩ក្បាល និងថវិកា ៤ម៉ឺនរៀល។
៥-ឈុន ចាន់ លី ត្រពាំងឈូក ៤ ម៉ឺនរៀល។
៦-ព្រះចៅអធិការវត្តឃ្មួញ អង្ករ ២០ គីឡូ ទឹកត្រី ២យួរ ខ្ទឹម១ស្បោង និងថវិកា ៥ម៉ឺនរៀល។
៧-លោក សារឹម វុទ្ធី អធិការរងខណ្ឌសែនសុខ ១០ដុល្លារ។
៨-លោក រ៉ាម៉ន កាសែតរស្មីកម្ពុជា ២០ដុល្លារ។
៩-លោក សុវណ្ណ សុខា ប្រធានព័ត៌មានកម្ពុជា TV3  ៥ដុល្លារ។
១០-លោកវរសេនីទោ យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ២០ដុល្លារ។
១១-លោកសេង សារ៉ាត់និង ភរិយាព្រមទាំងបុត្រ ១០ដុល្លា។
១២-ស្មៀនសង្កាត់ក្រាំងធ្នង់ ២០ដុល្លារ។
១៣-លោក ជា ហេង និងភរិយា ៥ម៉ឺនរៀល។
១៤-លោកស្រី លាង ហ៊ីម ព្រមទាំងកូនចៅ ១០ម៉ឺនរៀល ។
១៥-លោក ដួង វណ្ណ: មេប៉ុស្តិ៍រដ្ឋបាលសង្កាត់ភ្នំពេញថ្មី អង្ករ ៥០គីឡូក្រាម ទឹកត្រី២ យួរ ។

១៦-ព្រះចៅអធិការវត្តក្រាំធ្នង់ព្រះនាម ស៊ូ សុខគា និងព្រះគ្រូសូត្រ ស្តាំ ស្វាយ កក្កដា រួមមាន៖
អង្ករ ១០០កីឡូក្រាម មី៧កេះ ទឹកសុទ្ធ៣កេះ ទឹកក្រូច២កេះ ទឹកស៊ីអ៊ីវ២យួរ ទឹកត្រី៣យួរ ត្រីខ ១០០កំប៉ុង ទឹកដោះគោ៧០កំប៉ុង និងស្ករស៧០កញ្ចប់។

គួររំលឹកដែរថា ស្ត្រីចំណាស់ទុរគត ខាងលើលើកដៃសំពះអង្វរទាំងទឹកភ្នែកដង្ហើយរកជំនួយសប្បុរសធម៌ តាមរយ:ព័ត៌មានយើងខ្ញុំដើម្បីជីវិតរស់បន្ត ដូច្នេះក្រុមការងារព័ត៌មានបានមូលមតិគ្នា លើដៃសំពះអង្វរ សុំជំនួយពីសប្បុរសជននានា ដូចមាននៅក្នុវបញ្ជីខាងលើ។

បើសប្បុរសជនមានបំណងចង់ជួយដល់ចាស់ជរា ទីទាល់ក្រគ្មានទីពឹងផ្សេងទៀត សូមទាក់ទងមកខ្ញុំបាទ រាជ សារ៉ាត់ ភ្នាក់ងារ POSTNEWS ប្រចាំខណ្ឌ័សែនសុខ016571122 ៕

photo_2016-05-16_09-38-07

photo_2016-05-16_09-38-10

photo_2016-05-16_09-38-09

photo_2016-05-16_09-38-08

photo_2016-05-16_09-38-08 (2)

photo_2016-05-16_09-38-06

photo_2016-05-16_09-38-06 (2)

photo_2016-05-16_09-38-05

photo_2016-05-16_09-38-04

photo_2016-05-16_09-38-03

photo_2016-05-16_09-38-03 (2)

photo_2016-05-16_09-38-02

photo_2016-05-16_09-38-01

photo_2016-05-16_09-38-00

មតិយោបល់