ព្រៃវែង: លោកអធិការស្រុកពាមរក៏ បានប្រាប់ Post News ថាកាលពីវេលាម៉ោង ៤ និង ៥០ នាទីល្ងាច ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៧ មានករណីឆក់ខ្សែភ្លើងកើតឡើង ត្រង់ចំនុចយានដ្ឋានជួសជុលរថយន្តរបស់ឈ្មោះ ធុច សុភណ្ឌ័ ហៅ ម៉ៅ ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅក្នុងភូមិស្ទឺងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង បណ្តាលឲ្យឆក់ជនរងគ្រោះឈ្មោះ ម៉ឺន ញៀន ហៅ ម៉ៃ ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិល្ហុង ឃុំជីណាលើ ស្រុកសួង ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់បណ្តោះអាសន្ននៅភូមិស្ទឺងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង ។ បន្ទាប់មកក្រុមគ្រួសារម្ចាស់យានយន្ត និងកម្មករជួសជុលរថយន្តដូចគ្នា បាននាំគ្នាដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ប៉ុន្តែពេលដែលដឹកជិតដល់មន្ទីរពេទ្យជនរងគ្រោះក៏ស្លាប់តែម្តង ។
មូលហេតុ ដែលបណ្តាលឲ្យយុវជនម្នាក់នោះរងគ្រោះរហូតដល់ស្លាប់ ព្រោះម្ចាស់យានយន្តបានតខ្សែភ្លើងចេញពីបង្គោលចូលទៅរថយន្តម៉ាកហុីយ៉ាន់ដាយដើម្បីបញ្ជូលអាគុយ បន្ទាប់មកជនរងគ្រោះបានលូនចូលក្រោមរថយន្តដើម្បីដូយយីសារ៉េចង្កូតក៏ ត្រូវខ្សែភ្លើងឆ្លងម៉ាសបណ្តាលអោយឆក់ជនរងគ្រោះតែម្តងពីព្រោះដីនៅខាងក្រោមរថយន្តមានសំណើម ។
បច្ចុប្បន្នសាកសពសមត្ថកិច្ចយើងកំពុងរៀបចំបង្កើតគណៈកម្មាធិការ ដើម្បីប្រគល់សាកសពជូនម្ចាស់យានដ្ឋាន ដើម្បីទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់