Post News Media ព័ត៌មានជាតិ រំលោភក្មេងស្រ...

រំលោភក្មេងស្រីក្រោយរោងដាក់ស្រូវ ឪពុកក្មេងស្រីតាមទាន់ ប្តឹងសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News Media ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីវេលាម៉ោង ៨ និង ៣០ នាទីព្រឹក ថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៧ ផ្នែកនគរបាលយុត្តិធម៌ អធិការដ្ឋាននគរបាលស្រុកសង្កែ បានទទួលបណ្តឹងពីឈ្មោះ ហួន យ៉ុន ភេទប្រុស អាយុ៦០ឆ្នាំ ស្នាក់នៅក្រុម១០ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង បានប្តឹងរាយការណ៍ចោទប្រកាន់ទៅលើឈ្មោះ រាជ លីន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅក្រុម១១ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ថាបានចាប់រំលោភកូនស្រីរបស់គាត់ឈ្មោះ ម ស ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយឪពុកឈ្មោះ ហួន យ៉ុន ។

ប្រភពបន្តថា ឪពុកក្មេងស្រីបានប្រាប់សមត្ថកិច្ចថា ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភ កាលពីវេលាម៉ោង ១២ និង ៣០ រសៀល ថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៧ នៅក្រោយរោងដាក់ស្រូវ ស្ថិតក្នុងភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។

បច្ចុប្បន្ន ជនរងគ្រោះនិងជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីសាកសួរធ្វើកំណត់ហេតុ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

Loading...