ព័ត៌មានជាតិ

កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអូឡាំពិក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ

ភ្នំពេញ: នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៩និង៤៥នាទី កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអូឡាំពិក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទដៃ ខណ:ដែលកម្លាំងចេញល្បាតក្នុងមូលដ្ឋាន នៅចំណុចមុខផ្ទះលេខ៤១ ផ្លូវ១៦៣ ភូមិ៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ វិន ថានី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៣ ផ្លូវលេខ១៦៩ ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរ ជាងម៉ូតូ ។ ចំណែកជនសង្ស័យឈ្មោះ រាជ សីហា ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក HONDA សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1R-3185 ជារបស់ជនសង្ស័យ, ទូរស័ព្ទដៃម៉ាក IPhone 12pro max ពណ៌ទឹកមាស ជារបស់ជនរងគ្រោះ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់ទូរស័ព្ទ ឲ្យជនរងគ្រោះវិញតាមការស្នើសុំ ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង កំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់ ៕

មតិយោបល់